រដ្ឋាភិបាលរុស្ស៊ី សន្យាផ្តល់វ៉ាក់សាំងការពារជំងឺវីរុស១៩ដល់កម្ពុជាក្នុងក្របខណ្ឌ មនុស្សធម៌និងការធ្វើពាណិជ្ជកម្មដោះដូរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែ តុលា នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេនិង សហប្រតិបត្តិការអន្តរជាតិបានអនុញ្ញាតឱ្យឯកឧត្តម អាណា តូលី បូរ៉ូ វីក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មី ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

បន្ទាប់ពីចប់ជំនួបពិភាក្សា លោកណៃ សំអុល អគ្គនាយក នៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក អាព្រិច មជ្ឈឹមបូព៌ា និងជាអ្នកនាំពាក្យរង នៃក្រសួងការបរទេស បានឲ្យដឹងថា;សហព័ន្ធរុស្ស៊ីបានសន្យាផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ មកដល់ប្រទេសកម្ពុជាក្នុងកម្រិតណាមួយ ពោលគឺជួយក្នុងនាមជាមនុស្សធម៌ និងមួយផ្នែកទៀតតាមរយៈការធ្វើពាណិជ្ជកម្មដោះដូរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អាណា តូលី បូរ៉ូ វីក ឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មីប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សាកការងារជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបបត្តិការអន្តរជាតិ នាថ្ងៃទី១ ខែកញ្ញា នេះ។

អ្នកនាំពាក្យរងក្រសួងការបរទេសបានឲ្យដឹងទៀតថា;វ៉ាក់សាំងការពារជំងឺកូវីដ ១៩ គឺស្ថិតនៅក្រសួង សុខាភិបាលរុស្ស៊ីកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញបានពិនិត្យលើគុណភាពថ្នាំវ៉ាក់សាំងការពារកូវីត១៩បានចប់ សព្វគ្រប់ហើយ ឃើញថាមានគុណល្អ ការពារជំងឺកូវីត១៩បានល្អ ។

រដ្ឋាភិបាលរុស្ស៊ីនឹងសន្យាថា នឹងជួយផ្តល់វ៉ាក់សាំងការពារវីរុសកូវីត១៩មកឲ្យកម្ពុជាក្នុងកម្រិតណាមួយ គឺជួយជាមនុស្សធម៌ ហើយមួយផ្នែកទៀតតាមរយៈការធ្វើពាណិជ្ជកម្មដោះ ដូរ។

សូមបញ្ជាក់ថា៖ប្រមុខការទូតកម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបង្ហាញសុទិដ្ឋិនិយមថាចក្រភពអង់គ្លេសនឹងរួមចំណែកផ្តល់ជូនទាន់ពេលវេលានូវវ៉ាក់សាំងប្រកបដោយគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ។ ការបង្ហាញនេះបាន ធ្វើឡើងនៅក្នុងកិច្ចប្រជុំ តាមប្រព័ន្ឋ វីដេអូ រ វាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងលោក ដូមីនិក រ៉ាអាប់ រដ្ឋមន្ត្រីការបរទេស ចក្រភពអង់គ្លេស ស្តីពីការឆ្លើយតប នឹងជំងឺ កូវីដ-១៩ កាលពីថ្ងៃទី៣០ ខែកញ្ញា។

ទាក់ទងកិច្ចប្រជុំនេះ ក្រសួងការបរទេស និង សហ ប្រតិបត្តិការ អន្តរជាតិ បានឲ្យដឹងថា , កិច្ចប្រជុំបានបង្ហាញនូវសេចក្តីព្រួយបារម្ភអំពីការបន្តឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរនៃជំងឺនេះដល់ជីវភាពប្រជាជន និងការអភិវឌ្ឍ សេដ្ឋកិច្ច- សង្គម នៅទូទាំងពិភពលោក។ ក្នុងបរិការណ៍នេះ កិច្ចប្រជុំបានប្តេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត រវាងបណ្តាប្រទេសសមាជិកអាស៊ាន និងចក្រភពអង់គ្លេស លើការស្រាវជ្រាវ អភិវឌ្ឍន៍ ផលិតកម្ម និងការចែកវ៉ាក់សាំង និងផ្តល់ការព្យាបាលជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវ វត្ថុបំណងប្រសិទ្ធ ភាព សុវត្ថិភាព លទ្ធភាពទទួលបានវ៉ាក់សាំង និងការព្យាបាលស្មើៗគ្នា និងមានតម្លៃ សមរម្យ។

កិច្ចប្រជុំបានស្វាគមន៍សេចក្តីប្រកាសរបស់ចក្រភពអង់គ្លេស ចូលរួមចំណែកបរិច្ចាគថវិកាចំនួន ១លានផោន ដល់មូលនិធិអាស៊ានសម្រាប់ ឆ្លើយតបនឹងជំងឺកូវីដ-១៩ ក៏ដូចជាការគាំទ្រ ជាយុទ្ឋសាស្រ្តនូវថវិកាចំនួន ០,៥ លានផោន ដល់លេខាធិការដ្ឋានអាស៊ាន ដើម្បីបង្កើត និងដាក់ចេញនូវគោល នយោបាយនានាប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩។

កិច្ចប្រជុំក៏បានស្វាគមន៍ផងដែរនូវការប្ដេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសគាំទ្រថវិកាចំនួន ៤,៨ លានផោន ដល់ការពង្រឹងប្រព័ន្ធសុខាភិបាលជាតិ និងការការពារជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ៕

 

 

Loading...