រដ្ឋាភិបាលស្របច្បាប់លីប៊ីហាមជនយេមែន អ៊ីរ៉ង់ និងប៉ាគីស្ថានចូលទឹកដីរបស់ខ្លួន

រដ្ឋបាលលីប៊ីដែលមានការទទួលស្គាល់ជាអន្តរជាតិដែលមានមូលដ្ឋាននៅភាគខាងកើតនោះបានប្រកាសហាមប្រាមជនជាតិយេមែន អ៊ីរ៉ង់ និងប៉ាគីស្ថានចូលក្នុងទឹកដីដែលត្រូវបានបែងចែកទៅហើយនោះ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កម្លាំងយោធាធ្វើឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ។

សកម្មភាពក៏ដូចគម្រោងការខាងលើនេះត្រូវបានធ្វើឡើងរួចហើយផងដែរទៅកាន់ប្រទេសស៊ូដង់ បង់ក្លាដេស ប៉ាឡេស្ទីន និងស៊ីរី ។ នាយករដ្ឋមន្ត្រី Abdullah al-Thinni គ្រប់គ្រងដែនដីភាគខាងកើតលីប៊ីបន្ទាប់ពីក្រុមប្រឆាំងដណ្តើមកាន់កាប់ទីក្រុងទ្រីប៉ូលីកាលពី១ឆ្នាំមុននេះ ហើយបង្កើតសភា និងរដ្ឋាភិបាល ប៉ុន្តែគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ក៏ដូចពីមហាអំណាចនោះឡើយ ។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Thinni និងកងកម្លាំងសន្តិសុខដែលជាសម្ពន្ធមិត្ត ទោះបីយ៉ាងណា អាចអនុវត្តការហាមប្រាមខាងលើនេះបានត្រឹមតែនៅអាកាសយានដ្ឋានភាគខាងកើត ក្នុងទីក្រុង Tobruk តំបន់ Labraq និងទីតាំងឆ្លងកាត់ចូលទៅកាន់ទឹកដីអេហ្ស៊ីបតែប៉ុណ្ណោះ ។

មេបញ្ជាការយោធាជាន់ខ្ពស់ លោក Khalifa Haftar ដែលជាសម្ពន្ធមិត្តជាមួយលោកនាយករដ្ឋមន្ត្រី Thinni នោះបានចុះហត្ថលេខាទៅលើកិច្ចការហាមប្រាមខាងលើនេះ ដោយលើកហេតុផលថា ស្ថានការណ៍សន្តិសុខតម្រូវឲ្យធ្វើបែបនេះដើម្បីស្ថិរភាព និងសន្តិសុខជាតិ ។

ជាមួយគ្នានេះដែរ សេចក្តីហាមប្រាមនោះក៏បានបញ្ជាក់ដែរថា ជនជាតិស៊ូដង់ បង់ក្លាដែស ក៏មិនអនុញ្ញាតឲ្យចូលក្នុងទឹកដីលីប៊ីឡើយ ដូចដែលរដ្ឋាភិបាលលីប៊ីបានប្រកាសកាលពីពេលកន្លងមក ។

ម្តងហើយម្តងទៀត មេទ័ពជាន់ខ្ពស់លីប៊ី លោក Khalifa Haftar បានចោទប្រកាន់ជនជាតិស៊ូដង់ ប៉ាឡេស្ទីន និងស៊ីរីបានបានចូលរួមជាមួយក្រុម Ansar al-Sharia និងក្រុមអិស្លាមជ្រុលនិយមផ្សេងទៀត ស្ថិតនៅភាគខាងកើតទីក្រុង Benghazi ។ ជាមួយគ្នានោះ លោកបានចោទប្រកាន់ពលរដ្ឋយេមែនផងដែរចូលរួមជាមួយក្រុមអិស្លាមជ្រុលនិយម ។

កាលពីខែកញ្ញា ឆ្នាំ២០១៤ លោក Thinni បានអះអាងថា ស៊ូដង់លួចផ្គត់ផ្គង់អាវុធសម្រាប់វាយប្រហារពីលើដែនអាកាស និងអាវុធយុទ្ធភ័ណ្ឌដទៃផ្សេងទៀតទៅឲ្យក្រុមកាន់អំណាចថ្មីនៅក្នុងទីក្រុងទ្រីប៉ូលី ។ ទីក្រុង Khartoum បានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថា ការផ្តល់អាវុធទាំងនោះស្ថិតនៅក្រោមកិច្ចព្រមព្រៀងឧបតោភាគីឲ្យកងទ័ពការពារនៅតាមបន្ទាត់ព្រំដែនតែប៉ុណ្ណោះ ៕

tripoli

Loading...

Leave a Reply

Your email address will not be published. Required fields are marked *