រដ្ឋាភិបាលស្រុកថៃកាត់បន្ថយទាហានពាក់រហូតដល់កណ្ដាល

សារព័ត៌មាន The Nation ​បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានប្រកាសថា កម្លាំងទាហានថៃនឺងរុះរើរៀបចំជាថ្មី ដោយកាត់បន្ថយចំនួនទាហាន និងមេទ័ព រហូតដល់ទៅពាក់កណ្តាល​។

ក្រសួងការពារជាតិថៃ បានស្នើកាត់បន្ថយទាហានឲ្យនៅសល់ត្រឹមតែ៥សែននាក់ប៉ុណ្ណោះ​។ កាលពីថ្ងៃទី​២៩ ខែកុម្ភៈ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ​​បានសម្រេចកែទម្រង់ ដើម្បីទប់ស្កាត់អំពើពុករលួយ​ នៅក្នុង​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ​។ ទន្ទឹមនឹងនោះ មេទ័ព​​ត្រូវកាត់បន្ថយ រហូតដល់ទៅ៥០ភាគរយ ។

លោកប្រាយុទ្ធចាន់អូចា បញ្ជាក់ថា មេទ័ព​មួយចំនួនធំ បានបញ្ជាកូនចៅឲ្យធ្វើការងារ បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាមួយគ្នានេះដែរ លោកប្រាយុទ្ធបានប្រកាសថា មេទ័ពដែលមានសកម្មភាពបែបនេះ នឹងត្រូវទទួលការផាកពិន័យតាមច្បាប់។

ការរុះរើរៀបចំជាថ្មី ក្នុងវិស័យយោធា​ថៃ បានកើតឡើង ក្រោយពេលមានទាហានថៃ បាញ់សម្លាប់មេរបស់ខ្លួន ហើយចូលទៅបាញ់ប្រហារ នៅក្នុងផ្សារទំនើប សម្លាប់មនុស្ស ចំនួន២៩នាក់ ។ មូលហេតុ​នៃការបាញ់​ប្រហារនោះ គឺពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គ្រួសារមេទ័ព​ និងទាហាន​ក្រោមឱវាទ ដែលមិនបានផលប្រយោជន៍ ក្រោយរកផលប្រយោជន៍ជាច្រើនដល់គ្រួសារមេទ័ព៕

Loading...