រដ្ឋាភិបាលឥណ្ឌាយល់ព្រមកាត់ទោសប្រហារជីវិតជនចាប់រំលោភផ្លូវភេទក្មេងស្រី

រដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃសៅរ៍ ទី២១ ខែមេសា បានសម្រេចឱ្យមានការកាត់ទោសប្រហារជីវិតចំពោះជនល្មើស ដែលចាប់រំលោភក្មេងស្រី បន្ទាប់ពីមានករណីចាប់រំលោភហើយសម្លាប់ក្មេងស្រីម្នាក់អាយុ៨ឆ្នាំ និងអំពើហិង្សាផ្លូវភេទជាច្រើនទៀតកើតឡើងបណ្តាលឱ្យមានកំហឹងពីពលរដ្ឋទូទាំងប្រទេសនោះ ។

លោកនាយករដ្ឋមន្ត្រី Narendra Modi បានកោះប្រជុំគណៈរដ្ឋមន្រ្តីបន្ទា់មួយដើម្បីអនុម័តសេចក្តីព្រាងវិធានការថ្មីនេះកាលពីថ្ងៃសៅរ៍ បន្ទាប់ពីលោកវិលត្រឡប់ពីកិច្ចប្រជុំកំពូលនៅកុម្ម៉ង់វែល (Commonwealth ) ចក្រភពអង់គ្លេស ។

ការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទាក់ទិនការរំលោភ និងសម្លាប់ក្មេងស្រីម៉ូស្លីមវ័យក្មេងម្នាក់ ដោយក្រុមបុរសហិណ្ឌូមួយក្រុម នៅក្នុងរដ្ឋ ចាម៉ូម និងរដ្ឋ កាស្មៀរ ដែលជាចំណុចរស៊ើបដាក់សម្ពាធយ៉ាងខ្លាំងទៅលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ម៉ូឌី ឲ្យសម្រេចចាត់វិធានការនោះ ។

ព្រឹត្តិការណ៍រំលោភសម្លាប់កុមារីមួយនេះបានធ្វើឱ្យរំជើបរំជួលយ៉ាងខ្លាំងក្លាទូទាំងប្រទេសឥណ្ឌា បន្ទាប់ពីព្រឹត្តិការចាប់រំលោភបូកទៅលើនិស្សិតស្រីម្នាក់នៅទីក្រុង Delhi លើរថយន្ដក្រុង កាលពីឆ្នាំ ២០១២ ដែលបានធ្វើឱ្យរំជួលចិត្តយ៉ាងខ្លាំងនៅជុំវិញពិភពលោក ។

មន្រ្តីឥណ្ឌាមួយរូបបានថ្លែងថា កាលពីថ្ងៃសៅរ៍ គណៈរដ្ឋមន្ត្រីរបស់ឥណ្ឌាបានអនុម័តច្បាប់វិសោធនកម្មស្តីពីអំពើហិង្សាផ្លូវភេទ ដើម្បីអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មដល់អ្នកដែលត្រូវបានផ្តន្ទាទោស ពីបទចាប់រំលោភក្មេងក្រោមអាយុ១២ឆ្នាំ ។ កាត់ទោសជាប់ពន្ធនាគារអប្បបរមាសម្រាប់អ្នករំលោភបំពានទៅលើជនរងគ្រោះដែលមានវ័យជំទង់ ក៏ត្រូវបានដាក់ទោសយ៉ាងតឹងរ៉ឹងផងដែរ ។

មន្ត្រីរូបនេះថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា “សេចក្តីព្រាងសម្រេចនេះនឹងត្រូវបញ្ជូនទៅឱ្យលោកប្រធានាធិបតីដើម្បីចុះហត្ថលេខាយល់ព្រមចុងក្រោយ” ។ ការអនុម័តរបស់ប្រធានាធិបតី ត្រូវបានគេមើលឃើញថា ទំនងជាគ្មានបញ្ហាអ្វីឡើយ ។

ប្រទេសឥណ្ឌាកាលពីមុនបានដាក់ចេញច្បាប់តឹងតែងជាងមុនឆ្នាំ២០១៣ បន្ទាប់ពីការរំលោភបំពានផ្លូវភេទដ៏ឃោរឃៅលើនារីនិស្សិតម្នាក់នៅទីក្រុងញូវដេលីនោះ ។

ឧបទ្ទវហេតុនេះ បង្កឱ្យមានការតវ៉ារាប់ទសវត្សរ៍ និងការថ្កោលទោសជាសកល ។

ប៉ុន្តែអំពើហិង្សាផ្លូវភេទ រួមទាំងការប្រឆាំងនឹងកុមារ នៅតែមិនមានការថយចុះនៅក្នុងប្រទេសឥណ្ឌា ដោយមានករណីរំលោភសេពសន្ថវៈចំនួន១១.០០០ករណី ។ នេះបើតាមរាយការណ៍ចេញផ្សាយនៅឆ្នាំ២០១៥ ។

ការតវ៉ាថ្មីៗបានចាប់ផ្តើមឡើង បន្ទាប់ពីប៉ូលីសបានចោទប្រកាន់បុរសហិណ្ឌូប្រាំបីនាក់ពីបទចាប់រំលោភក្មេងស្រីម៉ូស្លីមម្នាក់ ក្នុងបំណងបង្ខំសហគមន៍អ្នកនិយមរបស់នាងចេញពីតំបន់ហិណ្ឌូ ដែលគ្រប់គ្រងដោយ ហ្សាំមូ និង កាស្មៀរ ។

កំហឹងសាធារណៈបានឆេះឆូលពុះកញ្ជ្រោលបន្ទាប់ពីប៉ូលីស កាលពីសប្តាហ៍មុនបានផ្សព្វផ្សាយជាសាធារណៈពីរបៀបដែលក្មេងស្រីនេះ ត្រូវបានគេចាប់រំលោភម្តង ហើយត្រូវបានគេចាប់រំលោភម្តងទៀត ខណៈដែលចាប់ខ្លួនរយៈពេលប្រាំថ្ងៃនៅព្រះវិហារហិណ្ឌូ ហើយបន្ទាប់មក ត្រូវគេវាយដំរហូតដល់ស្លាប់។

ដោយឡែកសមាជិកជាន់ខ្ពស់នៃគណបក្សរបស់លោក ម៉ូឌី នៅក្នុងរដ្ឋ Uttar Pradesh ត្រូវបានចាប់ខ្លួនជិតមួយឆ្នាំ បន្ទាប់ពីក្មេងជំទង់ម្នាក់ បានអះអាងថា គាត់បានរំលោភនាង។

ឧបទ្ទវហេតុនេះបានផ្ទុះឡើងបន្ទាប់ពីស្ត្រីរងគ្រោះរូបនេះបានព្យាយាម ដុតខ្លួនឯងនៅមុខភូមិគ្រឹះមន្ត្រីជាន់ខ្ពស់នោះ ។

ប្រទេសឥណ្ឌាមានទោសប្រហារជីវិតសម្រាប់តែអំពើឃាតកម្មឃោរឃៅបំផុត និងការវាយប្រហារភេរវកម្មប៉ុណ្ណោះ ។ ប៉ុន្តែការកាត់ទោសនេះកម្រត្រូវបានអនុវត្តហើយជារឿយៗត្រូវបានតុលាការវិនិច្ឆ័យទោស ។

អនុក្រឹត្យថ្មីតម្រូវឱ្យមានការវិនិច្ឆ័យទោសពាក់ព័ន្ធនឹងជនរងគ្រោះជាកុមារ បន្ទាប់ពីការចាប់ខ្លួនបានរយៈពេល២ខែ។

បទបញ្ជានេះនៅតែមានសុពលភាពរយៈពេលប្រាំមួយខែបន្ទាប់ពីការយល់ព្រមរបស់ប្រធានាធិបតី ឬរហូតដល់រដ្ឋសភាបោះឆ្នោតសម្រេចឱ្យមានការផ្លាស់ប្តូរច្បាប់ ៕ សុរ្ម័ន

 

Loading...