រដ្ឋាភិបាលឥណ្ឌូនេស៊ីរុះរើគណៈរដ្ឋមន្ត្រីជាលើកទី២

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានប្រកាសរុះរើគណៈរដ្ឋមន្ត្រី ដែលនេះជាការរុះរើលើកទី២ ក្នុងរយៈពេលមិនទាន់បាន២ឆ្នាំផងនោះ ។

ថ្លែងតាមបណ្តាញទំនាក់ទំនងធ្វីធើ លោក Widodo បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវប្រកាសឆាប់ៗនេះ ។ ការគាំទ្រដ៏ច្រើនលើសលប់ គឺមានសារៈសំខាន់បំផុតសម្រាប់ជោគជ័យរបស់រដ្ឋាភិបាល ។

ការរុះរើគណៈរដ្ឋមន្ត្រីនៅពេលនេះរបស់ឥណ្ឌូនេស៊ីត្រូវគេដឹងថា អតីតនាយឧត្តមសនីយ៍ Wiranto ត្រូវបានតែងតាំងជារដ្ឋមន្ត្រីសន្តិសុខ ខណៈដែលនាយកគ្រប់គ្រងធនាគារពិភពលោក Sri Mulyani Indrawati ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

កាលពីថ្ងៃអង្គារ មន្ត្រីខុទ្ទកាល័យប្រធានាធិបតីមួយរូបស្នើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបញ្ជាក់ថា ការរុះរើគណៈរដ្ឋមន្ត្រី អាចនឹងធ្វើឡើងនៅថ្ងៃពុធ ។ ប្រភពដោយឡែកមួយទៀត ដែលស្និទ្ធបញ្ហានេះបញ្ជាក់ថា ការរុះរើត្រូវប្រកាសនៅថ្ងៃពុធ ។

លោកប្រធានាធិបតី Widodo បានជួបជាមួយរដ្ឋមន្ត្រីច្រើនរូបក្នុងគណៈរដ្ឋមន្ត្រីរបស់លោកកាលពីរសៀលថ្ងៃអង្គារនៅឯវិមានប្រធានាធិបតី ប៉ុន្តែមិនបានប្រកាសថា តើអ្វីដែលត្រូវសម្រេចនោះឡើយ ។

ការរុះរើគណៈរដ្ឋមន្ត្រីនាពេលនេះគឺជាលើកទីពីរហើយ បន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រីលើកមុន លោកប្រធានាធិបតី Vidodo បានផ្លាស់ប្តូរតំណែងសំខាន់ៗរបស់ក្រុមកាន់តំណែងសេដ្ឋកិច្ច ៕ សុរ្ម័ន

Widodo indonesia president

Loading...

Leave a Reply

Your email address will not be published. Required fields are marked *