រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ថវិកា​៤៥​លាន​ដុល្លារ​សាងសង់​ បើក​ច្រក​អន្តរជាតិ​ស្ទឹង​បត់​ ក្រុង​ប៉ោយ​ប៉ែ​ត​

​ខេត្តបន្ទាយមានជ័យ​៖​ ​ រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​និង​ចំណាយ​ថវិកា​ចំនួន​៤៥​លាន​ដូ​ល្លា​សហរដ្ឋ​អា​មេ​រិច​ដើម្បី​កសាង​បើក​ច្រក​អន្តរជាតិ​ស្ទឹង​បត់​ ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​ ឈម​ជាមួយ​ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​ កែវ​ប្រទេស​ថៃ​ ក្នុង​កា​ជម្រុញ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ក៏​ដូច​ជា​ដើម្បី​ជម្រុញ​ការ​ដោះ​ដូរ​វិស័យ​ពាណិជ្ជកម្ម​និង​ទេសច​ណ៍រ​វាង​ព្រះរាជាណាចក្រ​ក​កម្ពុជា​និង​ព្រះ​ជា​ណា​ចក្រ​ថៃ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។​ការ​ចំណាយ​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​ការ​កសាង​បើក​ច្រក​អន្តរជាតិ​ស្ទឹង​បត់​បន្ទាប់​ពី​មន្ត្រី​ជំនាញ​បាន​សិក្សា​គំរោង​សាងសង់​ចំណាយ​ពេលវេលា​អស់​ជា​ច្រើន​ឆ្នាំ​រួច​មក​នោះ​។​

​គំរោង​សាងសង់​បើក​ច្រក​អន្តរជាតិ​មួយ​នេះ​និង​ដំណើរការ​ចាប់ពី​ចុងឆ្នាំ​២០១៥​ រហូត​ដល់​ដើមឆ្នាំ​ ២០១៦​ និង​ត្រូវ​បញ្ចប់​ការ​សាងសង់​ហើយ​ដាក់​ឱ្យ​ដំណើរការ​។​ ការ​បង្ហាញ​ឱ្យ​ដឹង​ គំរោង​សាងសង់​បើក​ច្រក​អន្តរជាតិ​ស្ទឹង​បត់​ គ្រា​ដែល​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ និង​ជា​ ប្រធាន​គ​ណះ​ក​ម្មា​ធិ​ការ​ចម្រុះ​អន្តរក្រសួង​បើក​ ច្រក​អន្តរជាតិ​ ស្ទឹង​បត់​បាន​អញ្ជើញ​ចូលរួម​បើក​កិច្ចប្រជុំ​ក្រុមការងារ​អន្តរក្រសួង​មួយ​ នៅ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​ និង​អញ្ជើញ​ត្រួតពិនិត្យ​ទីតាំង​បើក​ច្រក​កាលពី​ព្រឹក​ថ្ងៃ​ទី​ ១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ។​

​ការ​ប្រជុំ​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ ពិនិត្យ​ និង​ពិភាក្សា​គ្នា​ឡើង​វិញ​ លើ​គម្រោង​ បើក​ច្រក​ក្រោយ​ការ​សិក្សា​លើ​គម្រោង​មួយ​នេះ​បាន​បញ្ចប់​ ដើម្បី​រក​ឲ្យ​ឃើញ​នូវ​ចំនុច​ខ្វះខាត​ បញ្ហា​ប្រឈម​ ផល​ប៉ះពាល់​នានា​ ជៀសវាង​មាន​បាតុភាព​ផ្សេងៗ​កើតឡើង​ពេល​អនុវត្តន៍​ ក្នុង​នោះ​ក៏​មានការ​ ដាក់​បញ្ចូល​នូវ​សំណើរ​ផ្សេង​ទៀត​ របស់​ក្រសួង​មួយ​ចំនួន​ ដើម្បី​ឲ្យ​គម្រោង​មួយ​នេះ​មាន​លក្ខ​ណះ​ស្តង់ដា​អន្តរជាតិ​។​

​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ បាន​ថ្លែង​ថា​ ការ​សិក្សា​គម្រោង​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​ យើង​ត្រូវ​តែ​ បើក​ច្រក​ស្ទឹង​បត់​ ព្រោះ​គម្រោង​នេះ​បាន​សិក្សា​ជាង​១០​ឆ្នាំ​មក​ហើយ​គឺ​ត្រូវ​អនុវត្តន៍​ តាម​ការ​ផែន​សម្រេច​របស់​រាជរដ្ឋាភិបាល​ក​ម្ពូ​ជា​និង​រាជ​ដ្ឋា​ភិ​បាល​ថៃ​ដែល​បាន​ឯកភាព​គ្នា​ឱ្យ​មានការ​បើក​ច្រក​អន្តរជាតិ​ស្ទឹង​បត់​នេះ​ឡើង​។​

​ការ​បើ​ច្រក​អន្តរជាតិ​ស្ទឹង​បត់​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ឈម​និង​ស្រុក​អារញ្ញ​ ខេត្ត​ ស្រះ​កែវ​ប្រទេស​ថៃ​ ត្រូវ​គេ​មើលឃើញ​ថា​និង​កាត់​បន្ថយ​ភាព​កកស្ទះ​ចរាចរណ៍​នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ ប៉ែ​ត​ គ្រា​ដែល​គេ​មើលឃើញ​ថា​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​ពេល​បច្ចុប្បន្ន​នេះ​កំពុង​តែ​មាន​ភាព​កកស្ទះ​ ដោយ​រថយន្ត​ដឹក​ទំនិញ​ធំៗ​ការ​អូសរ​ទះ​ដឹក​ទំនិញ​របស់​កម្មករ​។​ក្នុង​នោះ​បើ​តាម​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ធ្លាប់​ប្រាប់​ឱ្យ​ដឹង​ថា​ប្រ​សិន​ច្រក​អន្តរជាតិ​ស្ទឹង​បត់​កសាង​រួចរាល់​ហើយ​នោះ​ គេ​គ្រោង​និង​ បង្វែរ​ការ​ដឹក​ទំនិញ​តាម​រថយន្ត​ធំៗ​ និងរ​ទះ​អូស​របស់​កម្មករ​ ត្រូវធ្វើ​ដំណើរ​តាម​ច្រក​នេះ​វិញ​ ចំណែក​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​សម្រាប់​តែ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ឆ្លងកាត់​តែ​ប៉ុណ្ណោះ​៕​
​ ​
swe (2)
swe (1)
​ ​
​ ​
​ ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *