រដ្ឋាភិបាល​កម្ពុជា​ផ្តល់ជំនួយ​៤,១​លាន​ដុល្លារ​ដល់​សាលាក្តី​ខ្មែរក្រហម​

​រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ និង​ជំនួយ​មិនមែន​ហិរញ្ញវត្ថុ​ចំនួន​៤,១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅដល់​ភាគី​ជាតិ នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​គេ​និយម​ហៅថា សាលាក្តី​ខ្មែរក្រហម។​

​ជំនួយ​ទាំង​៤,១​លាន​ដុល្លារ​នោះ មាន​ថវិកា​ចំនួន ១,៦ លាន​ដុល្លារ សម្រាប់​ទ្រទ្រង់​ការចំណាយ​លើ​សេវា​ប្រតិបត្តិការ​របស់​តុលាការ និង ២,២៥​លាន ដុល្លារ​សម្រាប់​ចំណាយ​លើ​ប្រាក់បៀវត្សរ៍​របស់​មន្ត្រី​បុគ្គលិក​ភាគី​ជាតិ។​

​ការសន្យា​ផ្តល់ជំនួយ​ថវិកា ប្រមាណ ៤,១​លាន​ដុល្លារ​នេះ​គឺ​ស្មើនឹង ៦២% នៃ​គម្រោង​ថវិកា​ចំណាយ​សរុប​ប្រចាំឆ្នាំ ២០១៥ របស់ ភាគី​ជាតិ​កម្ពុជា ដែល​គ្រោង​ចំណាយ​ប្រមាណ ៦,៦ លាន​ដុល្លារ៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *