រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ត្រៀម​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​

​កូរ៉េ​ខាងត្បូង​បាន​ឡើង​គម្រោង​ធ្វើ​ សមយុទ្ធ​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​គោលដៅ​ ទប់ស្កាត់​ការ​វាយប្រហារ​ដោយ​កាំជ្រួច​ មី​ស៊ី​ល​ពី​សត្រូវ​ ។​ សមយុទ្ធ​នោះ​នឹង​ធ្វើ​ ឡើង​នៅ​ដើមឆ្នាំ​២០១៥​ដើម្បី​ត្រួត​ ពិនិត្យ​ទៅ​លើ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ ប្រទេស​នេះ​ តើ​អាច​ទប់ទល់​នឹង​ការ​វាយ​ ប្រហារ​គ្រាប់បែកបរមាណូ​ពី​កូរ៉េ​ខាង​ ជើង​ដែរ​ឬទេ​ ។​

​កូរ៉េ​ខាងត្បូង​បាន​និង​កំពុង​ផលិត​ ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការពារ​ដែល​ហៅ​ កាត់​ថា​ KAMD​ ។​ មី​ស៊ី​ល​នោះ​អាច​វាយ​ ស្ទាក់​ទៅ​លើ​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ ដែល​អាច​បាញ់ប្រហារ​ចូល​មក​ទឹកដី​ របស់​កូរ៉េ​ខាងត្បូង​ ។​

​ការ​ធ្វើ​សមយុទ្ធ​នេះ​ ភាគី​កូរ៉េ​ខាង​ ត្បូង​មិន​បាន​បញ្ជាក់​ថា​ នឹង​ត្រូវធ្វើ​ឡើង​ នៅ​ពេលវេលា​ណាមួយ​ច្បាស់លាស់​នោះ​ ឡើយ​ ប៉ុន្ដែ​វា​អាច​កើតឡើង​ក្នុង​អំឡុង​ ដើមឆ្នាំ​២០១៥​ ។​ គម្រោង​ធ្វើ​សមយុទ្ធ​ នោះ​ កូរ៉េ​ខាងត្បូង​ក៏​នឹង​ប្រើប្រាស់​ព័​ត៌​ មាន​ចារកម្ម​ដែល​ទទួល​បាន​ពី​សម្ពន្ធ​ មិត្ដ​ជប៉ុន​ ក៏​ដូច​ជា​អា​មេ​រិ​កតាម​កិច្ច​ ព្រមព្រៀង​ផ្ដល់​ព័ត៌មាន​ចារកម្ម​ជុំវិញ​ កម្មវិធី​បរមាណូ​ និង​កាំជ្រួច​មី​ស៊ី​ល​របស់​ កូរ៉េ​ខាងជើង​ ។​

​កន្លង​មក​ថ្មីៗ​ អា​មេ​រិ​ក​ ជប៉ុន​ និង​ កូរ៉េ​ខាងត្បូង​បាន​ចុះហត្ថលេខា​ទៅ​លើ​ កិច្ចព្រមព្រៀង​ដោះ​ដូរ​ព័ត៌មាន​ចារកម្ម​ ជុំវិញ​ពី​កម្មវិធី​បរមាណូ​កូរ៉េ​ខាងជើង​ ។​ ការ​ចុះ​កិច្ចព្រមព្រៀង​នោះ​ជា​លើក​ទី​មួយ​ ហើយ​សម្រាប់​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​ ដោយសារ​ប្រទេស​ទាំង​ពីរ​មាន​ប្រវត្ដិ​ មិន​ស៊ីសង្វាក់​គ្នា​ពេល​ជប៉ុន​ធ្វើ​អ​នា​និគម​ន៍​ទៅ​លើ​ឧបទ្វីប​កូរ៉េ​ ៕

drill

Loading...

Leave a Reply

Your email address will not be published. Required fields are marked *