រដ្ឋាភិបាល​គ្រោង​ចាយ​លុយ​ ៥​លាន​ដុល្លារ​ សម្រាប់​ធ្វើ​ដំណើរ​ទៅ​មើល​ផែនទី​កម្ពុជា​

​ភ្នំពេញ​៖​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អះអាង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ គ្រោង​ចាយ​ ៥​លាន​ដុល្លារ​ សហរដ្ឋអាមេរិក​ ដើម្បី​បញ្ជូន​មន្ត្រី​គណបក្ស​នយោបាយ​ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​អង្គការសហប្រជាជាតិ​ប្រទេស​បារាំង​ និង​ប្រទេស​អង់គ្លេស​ ដើម្បី​ផ្ទៀងផ្ទាត់​ផែនទី​ ដែល​កម្ពុជា​យក​ទៅ​តម្កល់​ទុក​ នៅ​បណ្ដា​ប្រទេស​ទាំងនោះ​។​

​លោកនាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិនតា​ខ្មៅ​ ដែល​ជា​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​ ប្រវែង​ ៨៥៥​ម៉ែត្រ​ ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០១៥​ថា​ បើ​ប្រទេស​បារាំង​ ប្រទេស​អង់គ្លេស​ និង​អង្គការសហប្រជាជាតិ​ មិន​ព្រម​ឲ្យ​កម្ពុជា​ខ្ចី​ផែនទី​ រាជរដ្ឋាភិបាល​គ្រោង​ចាយ​លុយ​ខ្ទង់​ លាន​ដុល្លា​ដើម្បី​បញ្ជូន​អ្នកជំនាញ​កិច្ចការ​ព្រំដែន​គ្រប់​និន្នាការ​នយោបាយ​ ទៅ​ត្រួតពិនិត្យ​ផែនទី​ដែល​តម្កល់​នៅ​ទីនោះ​វិញ​ ។​

​លោក​ ហ៊ុន​ សែន​ បាន​បន្ថែម​ថា​ «​បើ​អង្គការសហប្រជាជាតិ​មិន​អនុញ្ញាត​ឲ្យ​នាំ​ផែនទី​ចេញ​ យើង​ក៏​សុខចិត្ត​(​ចាត់​)​តាំង​ប្រតិភូ​ទៅ​ទីនោះ​វិញ​ ដោយ​នាំ​ទៅ​ទាំង​បក្ស​ក្រៅ​រដ្ឋាភិបាល​ និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ដូច​ជា​រាជបណ្ឌិត្យសភា​ ឬ​ក៏​គណបក្ស​នយោបាយ​ណា​ទៀត​ រាជរដ្ឋាភិបាល​សុខចិត្ត​ចេញ​លុយ​ថ្លៃ​កា​ប៉ា​ល់​ហោះ​ ថ្លៃ​អូ​តែ​ល​ឲ្យ​ទៅ​ដល់​ អង្គការសហប្រជាជាតិ​។​ បើ​បារាំង​មិន​ឲ្យ​ខ្ចី​ផែនទី​យើង​ទៅ​ដល់​ប៉ា​រី​ស​ នាំ​ផែនទី​ខ្មែរ​ទៅ​ដល់​ប៉ា​រី​ស​។​ បើ​ថា​អង់គ្លេស​មាន​អង់គ្លេស​មិន​ព្រម​ឲ្យ​ យើង​សុខចិត្ត​ទៅ​អង់គ្លេស​ ទៅ​!​ ចាត់តាំង​ទៅ​!​ យ៉ាងច្រើន​ចាយ​៥​លាន​ដុល្លា​ដើម្បី​ជាតិ​»​ ៕
hun sen cambodia priminister

Loading...

Leave a Reply

Your email address will not be published. Required fields are marked *