រដ្ឋាភិបាល​ទីក្រុង​ព្យុ​ង​យ៉ាង​បន្ថែម​កម្លាំង​ទាហាន​អាកាស​កើនឡើង​ថែម​១​ម៉ឺន​នាក់​ទៀត​

​រដ្ឋាភិបាល​ទីក្រុង​ព្យុ​ង​យ៉ាង​បាន​បន្ថែម​ កម្លាំង​ទាហាន​អាកាស​កើនឡើង​ថែម​ ១​ម៉ឺន​នាក់​ទៀត​ជួយ​ឱ្យ​សកម្មភាព​ការពារ​ តាម​ដែនអាកាស​ក៏​ដូច​ជា​វាយ​ឡុ​កបាន​ យ៉ាង​ល្អ​ប្រសើរ​ ។​

​តាម​តួលេខ​ថ្មី​បំផុត​ដែល​ក្រសួង​ កា​ពារ​ជាតិ​កូរ៉េ​ខាងត្បូង​បាន​ប្រកាស​ឱ្យ​ ដឹង​ថា​ កម្លាំង​ទាហាន​អាកាស​របស់​កូរ៉េ​ ខាងជើង​នា​ពេល​នេះ​មាន​រហូត​ដល់​ជាង​ ១,១៩​លាន​នាក់​។​ ក្រសួង​ការពារ​កូរ៉េ​ បានឱ្យ​ដឹង​កូរ៉េ​ខាងជើង​មិន​បាន​ផ្លាស់​ប្ដូរ​ ទ្រង់ទ្រាយ​ណាមួយ​ក្នុង​ជួរ​កម្លាំង​ទាហាន​ អាកាស​នោះ​ឡើយ​ មាន​តែ​បង្កើន​បន្ថែម​ ទៀត​ឱ្យ​កាន់តែ​មាន​ភាព​ខ្លាំង​ខ្លា​ជាង​មុន​។​

តាម​តួលេខ​ដែល​ក្រសួងការពារជាតិ​ កូរ៉េ​ខាងត្បូង​ទទួល​បាន​ចំនួន​យន្ដហោះ​ ចម្បាំង​របស់​ប្រទេស​នេះ​ក៏​បាន​កើនឡើង​ បន្ថែម​រហូត​ដល់​២៣០​គ្រឿង​ សរុប​មាន​ យន្ដហោះ​ចម្បាំង​១.៥៨០​គ្រឿង​ ។​ ចំណែក​ កម្លាំង​ទាហានជើងទឹក​មាន​នាវាចម្បាំង​ រហូត​ដល់​ទៅ​៨១០​គ្រឿង​ ប៉ុន្ដែ​ភាគច្រើន​ ជានា​វា​តូចៗ​និង​ចាស់​ ។​ ក្រៅពី​នេះ​កូរ៉េ​ ខាងជើង​ក៏​មាន​កាំ​ជ្រូ​ច​មី​ស៊ី​ល​រហូត​ ដល់​១០០០​ដើម​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​ វាយលុក​នៅ​លើ​គោលដៅ​នានា​របស់​សត្រូវ​ ។​

​កាល​ថ្ងៃ​ទី​៨​ ខែធ្នូ​ មេដឹកនាំ​កូរ៉េ​ខាង​ជើង​គី​ម​ ជុង​អ៊ុ​ន​ ក៏​បាន​ផ្លាស់​ប្ដូរ​មេ​ បញ្ជាការ​កងទ័ពអាកាស​ដោយ​តែងតាំង​ លោក​ Choe​ Yong​ ho​ ជំនួស​លោក​ Ri​ Pyong​ chol​ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *