រដ្ឋាភិបាល​បារាំង ប្រគល់​ផែនទី​ឲ្យ​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា​ផ្ទៀងផ្ទាត់​នៅ​ថ្ងៃទី​៣ កញ្ញា​

នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៥ ខាងមុខ វេលា​ម៉ោង​៩​ព្រឹក រដ្ឋាភិបាល​បារាំង នឹង​ប្រគល់​ផែនទី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ស្នើសុំ​ខ្ចី​ដើម្បី​ ផ្ទៀងផ្ទាត់ នៅ​វិមាន​សន្តិភាព។​

​ពិធី​ទទួល​នេះ នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។​

​យោងតាម ​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ចំពោះ​កិច្ច សម្របសម្រួល​ការងារ​ទទួល ប្រគល់ និង​ផ្ទៀងផ្ទាត់​ផែនទី ក្នុងឱកាស​ប្រគល់​នោះ នឹងមាន​ឥស្សរជន​មួយចំនួន​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម ដើម្បី​សង្កេតការណ៍ ដែល​រួមមាន​តំណាង​គណបក្សនយោបាយ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​៥​រូប គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចំនួន​៥​រូប​, តំណាង​រដ្ឋសភា មកពី​គណបក្ស​ដែលមាន​សំឡេង​ភាគច្រើន​៣​រូប គណបក្ស​សំឡេង​ភាគតិច​៣​រូប​, តំណាង​ស្ថាប័នព្រឹទ្ធសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា​៣​រូប គណបក្ស​សមរង្ស៊ី​៣​រូប។​

​ជាមួយគ្នានេះ ក៏មាន​ការ​អញ​ញ្ជើ​ញ​ចូល​ពី​តំណាង​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​ចំនួន​២​រូប លោក​បណ្ឌិត សុខ ទូច និង​សហការី នៃ​រាជបណ្ឌិតសភា​កម្ពុជា​ចំនួន​៣​រូប និង​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ដែលជា​ជនជាតិ​បរទេស​មួយចំនួនទៀត៕

2015_09_01_04_02_40

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *