រដ្ឋាភិបាល​អ៊ី​តា​លី​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​ក្រុម​ជនភៀសខ្លួន​ហូរ​ចូល​មក​ពី​ទ្វីបអាហ្វ្រិក​បង្ការ​ខ្លាច​ក្រុម​IS​ បន្លំ​ខ្លួន​

​រដ្ឋាភិបាល​អ៊ី​តា​លី​បាន​បើក​ការ​ ស៊ើបអង្កេត​ទៅ​លើ​ក្រុម​ជនភៀសខ្លួន​ ហូរ​ចូល​មក​ពី​ទ្វីបអាហ្វ្រិក​ ក្នុង​នោះ​មាន​ ទាំង​ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​IS​ លាយឡំ​ ចូល​មក​អឺរ៉ុប​បង្ក​ភាព​ចលាចល​។​ ក្រុម​ អ៊ិ​ន​ស្លា​ម​ដែល​អាច​ចូល​មក​វាយប្រហារ​ នៅ​តំបន់​អឺរ៉ុប​បាន​មាន​តែ​តាម​រយៈ​ជន​ ភៀសខ្លួន​តាម​ដែនសមុទ្រ​ ។​

​ការ​ស្រាវជ្រាវ​ចាប់ផ្ដើម​ក្រោយ​ ពេល​ចារកម្ម​អ៊ី​តា​លី​បាន​បញ្ជាក់​ថា​ នៅ​ លើ​កោះ​Sicily​ របស់​អ៊ី​តា​លី​ជា​ច្រក​ដ៏​ សំខាន់​របស់​ក្រុម​IS​ ចូល​មក​កាន់​អឺរ៉ុប​។​ ចារកម្ម​អ៊ី​តា​លី​បាន​ព្រមាន​ថា​ ពេល​នេះ​ មាន​សមាជិក​ក្រុម​អ៊ិ​ជ​ស្លា​ម​បង្កើត​រដ្ឋ​ មួយ​ចំនួន​ប​បាន​ចូល​អឺរ៉ុប​ដោយ​ជោគ​ ជ័យ​ ហើយ​មាន​លិខិត​រស់នៅ​ដោយ​ ស្រប់ច្បាប់​ទៀត​ផង​ ។​

​ពេល​នេះ​ប៉ូលិស​អី​តា​លី​កំពុង​តាម​ ដាន​ចាប់ខ្លួន​មនុស្ស​សង្ស័យ​៥​នាក់​អាច​ ជា​បក្ខពួក​ក្រុម​ភេរវកម្ម​ដែល​បាន​បន្លំ​ ខ្លួន​ជាមួយ​ក្រុម​អន្ដោប្រវេសន៍​ចូល​មក​ អ៊ី​តា​លី​ អ្នក​ទាំងនោះ​មក​ពី​ប្រ​ទែស​ស៊ី​រី​ និង​លី​ប៊ី​ ។​

​កាលពី​ខែតុលា​ ឆ្នាំ​២០១៤​ក​ន្ល​មក​ ក្រុម​ស្រាវជ្រាវ​នៅ​លើ​កោះ​Sicily​ ក៏​ មាន​មន្ទិល​សង្ស័យ​ទៅ​លើ​មនុស្ស​៣​នាក់​ ដែល​មាន​សញ្ជាតិ​អេ​ហ្ស៊ី​ប​ ត្រូវ​បាន​ កម្លាំង​ការពារ​ដែនសមុទ្រ​អ៊ី​តា​លី​ជួយ​ សង្គ្រោះ​បាន​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ ។​

​កម្លាំង​សន្ដិសុខ​អ៊ី​តា​លី​ ក៏​ដូច​ជា​ ប្រទេស​តំបន់​អឺរ៉ុប​បាន​រឹត​បន្ដឹង​សន្ដិ​ខុស​ នៅ​គ្រប់​ទីកន្លែង​ ខណៈ​ដែល​ការ​គំរាម​ កំហែង​វាយប្រហារ​កាន់តែ​កើនឡើង​ពី​ ក្រុម​អ៊ិ​ត​ស្លា​ម​បង្កើត​រដ្ឋ​។​ នៅ​ពេល​នេះ​ មាន​ខ្មាន់កាំភ្លើង​ជា​ច្រើន​បាន​លាក់ខ្លួន​ នៅ​អឺរ៉ុប​រង់ចាំ​តែ​ឱកាស​វាយប្រហារ​ ប៉ុណ្ណោះ​ ៕

n_68841_1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *