រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ និង​ក្រុម​ផ្ដាច់ខ្លួន​គាំទ្រ​រុ​ស្ស៊ី​ព្រមព្រៀង​ដោះ​ដូរ​ចំណាប់ខ្មាំង​រាប់រយ​នាក់​

​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ និង​ក្រុម​ផ្ដាច់​ ខ្លួន​គាំទ្រ​រុ​ស្ស៊ី​ កាលពី​ថ្ងៃ​សុក្រ​បាន​ព្រម​ ព្រៀង​ដោះ​ដូរ​ចំណាប់ខ្មាំង​រាប់រយ​នាក់​ ខណៈ​ដែល​ទីក្រុង​គៀវ​បាន​ប្រកាស​ថា​ ខ្លួន​ នឹង​ផ្អាក​រាល់​ការ​ចរាចរណ៍​តាម​ផ្លូវ​រថ​ ភ្លើង​ និង​រថយន្ដក្រុង​ទៅ​កាន់​តំបន់​គ្រី​មៀ​ ដើម្បី​កាត់​ផ្ដាច់​ប្រព័ន្ធ​ចរាចរណ៍​ទៅ​មក​ ជាមួយ​តំបន់​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ ។​

​ទីក្រុង​គៀវ​បាន​ព្រមព្រៀង​ដោះ​ដូរ​ អ្នកទោស​ក្រុម​ឧទ្ទាម​១៥០​នាក់​ ជា​ថ្នូរ​ ចំណាប់ខ្មាំង​អ៊ុយ​ក្រែ​ន​២២២​នាក់​ដែល​ ក្រុម​បះបោរ​បាន​ចាប់​ ក្រោយ​ពី​មាន​ កិច្ច​ព្រៀង​ព្រៀង​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ពុធ​ បន្ទាប់​ពី​ជំនួប​រវាង​ប្រតិភូ​អ៊ុយ​ក្រែ​ន​,​ រុ​ស្ស៊ី​,​ ក្រុម​ផ្ដាច់ខ្លួន​ និង​អង្គការ​ឃ្លាំមើល​ សន្ដិសុខ​ និង​សហប្រតិបត្ដិការ​អឺរ៉ុប​ (OSCE)​រួច​មក​ ។​

​ប្រធាន​ដឹក​ជញ្ជូន​អ៊ុយ​ក្រែ​ន​បាន​ថ្លែង​ ថា​ មូលហេតុ​ផ្អាក​ការ​ចរាចរណ៍​តាម​ ផ្លូវដែក​ និង​រថយន្ដក្រុង​ទៅ​កាន់​តំបន់​ គ្រី​មៀ​នោះ​បណ្ដាល​មក​ពី​បញ្ហា​សន្ដិសុខ​ មិនល្អ​ប្រសើរ​នៅ​ឧបទ្វីប​សមុទ្រ​ខ្មៅ​ ដែល​រុ​ស្ស៊ី​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់​ គ្រង​របស់​ខ្លួន​កាលពី​ខែមីនា​ ។​

​តំបន់​គ្រី​មៀ​ស្ថិត​ក្រោម​ការ​គ្រប់​ គ្រង​របស់​រុ​ស្ស៊ី​ក៏​ពិតមែន​ ប៉ុន្ដែ​តំបន់​នេះ​ នៅ​តែ​ពឹង​អាស្រ័យ​ការ​ផ្គត់ផ្គង់​ ការ​ទាក់​ ទង​គ្នា​ផ្សេងៗ​ ដូច​ជាត​ប្រព័ន្ធ​អគ្គិសនី​និង​ ប្រព័ន្ធ​ទឹកជា​ដើម​ពី​អ៊ុយ​ក្រែ​ន​ ។​ អ៊ុយ​ ក្រែ​ន​បាន​ហាមឃាត​ធ្វើ​ចរាចរ​តាម​ ដែនអាកាស​ និង​តាម​ដែនសមុទ្រ​ទៅ​ មក​តំបន់​គ្រី​មៀ​ផង​ដែរ​ ។​ ប៉ុន្ដែ​ការ​ធ្វើ​ ដំណើរ​ ដឹក​ជញ្ជូន​តាម​រថយន្ដ​ធុន​តូច​ នៅ​តែ​បន្ដ​អនុញ្ញាត​ឱ្យ​មាន​ដដែល​ ។​

​ក្រុមហ៊ុន​រថភ្លើង​ Ukrzaliznytsia​ គ្រប់គ្រង​ដោយ​រដ្ឋ​របស់​អ៊ុយ​ក្រែ​ន​បាន​ បញ្ជាក់​ដែរ​ថា​ ការ​ដឹក​ទំនិញ​តាម​រថ​ ភ្លើង​ត្រូវ​ផ្អាក​ចាប់ពី​ថ្ងៃ​សុក្រ​តទៅ​ ខណៈ​ រថភ្លើង​ដឹក​អ្នកដំណើរ​ត្រូវ​ឈប់​ដំណើរ​ នៅ​ក្នុង​សបា្ដហ៍​នេះ​ ៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *