រដ្ឋាភិបាល ​គ្រោង​ឈប់​យកពន្ធ​ម៉ូតូ​ចាប់ពី​ឆ្នាំ​២០១៦

ភ្នំពេញ៖យោងតាម ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ ដែល​លើក​យកមក​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ព្រឹក​មិញ រដ្ឋាភិបាល​គ្រោង​នឹង​លុបចោល​ការយកពន្ធ​ទៅលើ​មធ្យោបាយ​ដឹកជញ្ជូន​ដូចជា ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត ចាប់តាំងពី​ឆ្នាំ​២០១៦​តទៅ​។​

​ការ​មក​យកពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ដូចជា​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត​នេះ គឺ​ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ ដែលមាន​ប្រាក់ចំណូល​ទាប​។

​បើតាម​ការបញ្ជា​ក់រប​ស់​មន្ត្រីជាន់ខ្ពស់​រាជរ​ដ្ឋា​ភិ​បាល ការលុបចោល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ខាងលើ គឺ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ប្រមាណ​ជា ៥​ពាន់​លាន​រៀល ដែល​ស្មើ​ប្រមាណ ១​លាន ៤​សែន​ដុល្លារ​សហរដ្ឋអាមេរិក​៕

10_21_2015_04_25_3412179513_927329240690069_942917857_n

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *