រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ប្រឹងប្រែង​ទប់ទល់​ជាមួយ​ភ្លើង​ឆេះ​ព្រៃ​

​អាជ្ញាធរ​បាន​លើក​ឡើង​ថា​ យ៉ាង​ហោច​ណាស់​ភ្លើង​ឆេះ​ព្រៃ​៩​ទីកន្លែង​បាន​និង​កំពុង​ឆាបឆេះ​ស្ថិត​នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​កាលពី​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​ អាកាសធាតុ​ក្តៅ​ស្ងួត​ និង​ខ្យល់​បក់​បោក​ផង​នោះ​ជា​មូល​ងាយស្រួល​ធ្វើ​ឲ្យ​ភ្លើង​រាល​ឆេះ​ព្រៃ​កាន់តែ​ឆាប់រហ័ស​ ។​

​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ច្បាប់​របស់​នាយកដ្ឋាន​បង្ការ​ ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​កាលី​ហ្វ័​រ​នី​ញ៉ាប​ញ្ជា​ក់ថា​ ក្រុម​ពន្លត់​អគ្គិភ័យ​ប្រមាណ​១១.០០០​នាក់​បាន​និង​កំពុង​ដាក់​ឲ្យ​នៅ​តាម​គោលដៅ​នានា​ដើម្បី​ទប់ស្កាត់​ រារាំង​ និង​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ដែល​រាល​ឆេះ​នៅ​តាម​ទីតាំង​នានា​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ ។​

​អាជ្ញាធរ​នៅ​ក្នុង​តំបន់​បាន​ប្រកាស​ឲ្យ​ដឹងផង​ដែរ​ថា​ ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុងឆ្នាំនេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​បាត់បង់​ជីវិត​ ។​ ពលរដ្ឋ​ជា​ច្រើន​ពាន់​នាក់​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​ចាក​ចេញពី​លំនៅ​ឋាន​របស់​ពួក​គេ​ ទៅ​រក​ទី​សុវត្ថិភាព​ ។​

​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ភ្លើង​ឆេះ​ព្រៃ​ចាប់ផ្តើម​រាល​ឆេះ​លើ​ផ្ទៃដី​ប្រមាណ​៤៨៥​ហិ​កតា​ ស្ថិត​នៅ​ក្នុង​តំបន់​ Tassajara​ ក្នុង​រដ្ឋ​ Monterey​ ព្រម​ជាមួយ​រដ្ឋ​ដែល​ស្ថិត​នៅ​តាម​ឈូង​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ភាគ​កណ្តាល​ផង​ដែរ​ ដែល​នៅ​ទីនោះ​ភ្លើង​ឆេះ​ព្រៃ​បាន​និង​កំពុង​នៅ​ឆាបឆេះ​ប្រមាណ​១០​ភាគរយ​។​

​អាកាសធាតុ​ក្តៅ​ ស្ងួត​ លាយឡំ​ជាមួយ​ខ្យល់​បក់​បោក​ផង​នោះ​បាន​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​កាន់តែ​មាន​សន្ទុះ​ឆាប់រហ័ស​បន្ថែម​ទៀត​ ខណៈ​ដែល​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​មួយ​ចំនួន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បាន​ទៅ​ហើយ​នោះ​ ។​

​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ផ្អាក់​សកម្មភាព​ពន្លត់ភ្លើង​ឆេះ​ព្រៃ​បណ្តោះអាសន្ន​ដើម្បី​ជួយ​ពលរដ្ឋ​រត់​ភៀសខ្លួន​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព​ ។​ ពលរដ្ឋ​មួយ​ចំនួន​បាន​ធ្វើ​មិនដឹងមិនឮ​ការ​ព្រមាន​ពី​គ្រោះថ្នាក់​បណ្តាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​តំបន់​នោះ​ ហើយ​គ្មាន​ការ​ភៀសខ្លួន​នោះ​ទេ​ ។​ មនុស្ស​២​នាក់​បាន​ស្លាប់​ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ Butte​ ភាគ​ខាងជើង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ ។​

​លោក​ Daniel​ Berlant​ អ្នកនាំពាក្យ​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​បាន​ថ្លែង​ថា​ ក្រុម​ពន្លត់​អគ្គិភ័យ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ត្រូវ​ផ្អាក​សកម្មភាព​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ ដោយ​បង្វែរ​ការ​ជួយ​សង្គ្រោះ​ និង​ជម្លៀស​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​ឆ្ពោះទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព​ ។​

​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១​ ខែកក្កដា​ ឆ្នាំ​២០១៥​ រហូត​មក​ដល់​ ពេល​នេះ​គឺ​គិត​ជា​ទំហំ​ទឹកប្រាក់​មាន​រហូត​ដល់​២៤៤​លាន​ដុល្លារ​ ដែល​បាន​ចំណាយ​ទៅ​លើ​សកម្មភាព​បង្ការ​ និង​ពន្លត់ភ្លើង​នោះ​ ។​ កាលពី​ឆ្នាំ​២០១៣​ ទឹកប្រាក់​២៤០​លាន​ដុល្លារ​ត្រូវ​ចំណាយ​ទៅ​លើ​ភ្លើង​ឆេះ​ព្រៃ​ ។​ ថវិកា​ដែល​ត្រូវ​ចំណាយ​ទៅ​លើ​ភ្លើង​ឆេះ​ព្រៃ​មាន​៤៣៤​លាន​ដុល្លារ​ ។​

​ភ្លើង​ឆេះ​ព្រៃ​ដែល​សម្លាប់​មនុស្ស​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​បាន​កើតឡើង​កាលពី​ខែតុលា​ ឆ្នាំ​១៩៩១​ ។​ កាល​ណោះ​ភ្លើង​បាន​ឆាបឆេះ​នៅ​តំបន់​ Tunnel​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២៥​នាក់​ និង​បំផ្លិចបំផ្លាញ​ផ្ទៃដី​ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ ប្រមាណ​២៧៣០០០​អ័ក្ស​(acre)​ ។​

​ភ្លើង​ឆេះ​ព្រៃ​ច្រើន​កន្លែង​ផ្សេង​ទៀត​បាន​និង​កំពុង​ឆាបឆេះ​ផង​ដែរ​នៅ​ទូ​ទាំង​ប្រទេស​អា​មេ​រិ​ក​ ដូច​ជា​នៅ​រដ្ឋ​វ៉ា​ស៊ី​ន​តោន​ រដ្ឋ​អូ​រី​ហ្គ​ន​ រដ្ឋ​យូ​តាស​ ម៉ុ​តា​ណា​ និង​ផ្ល័​រ​រី​ដា​ ៕​

california-wildfires-2

Flames from the Valley Fire cover a hillside along Highway 29 in Lower Lake

Loading...

Leave a Reply

Your email address will not be published. Required fields are marked *