រត់គេចខ្លួនបាត់! បើកបររថយន្តម៉ាកហុិនដាយ បុកម៉ូតូស្លាប់១នាក់ របួសស្រាល ១នាក់

ខេត្តកំពង់ធំ៖ ស្លាប់១នាក់របួសស្រាល១នាក់ ដោយសាររថយន្ត ម៉ាកហុិនដាយបើកបរបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន លើផ្លូវកំណាត់ផ្លូវជាតិលេខ៦ ចំណុចលូសាលាសន្ទុក ភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។គ្រោះថ្នាក់នេហបានកើឡើងកាលពី វេលាម៉ោង០៥ៈ៣៥ នាទីព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ ។

សមត្ថកិច្ចបារាយណ៍ថាករណីគ្រោះថ្នាក់ចរាចរ បង្កឡើងអ្នកបើកបររថយន្តបុកម៉ូតូ ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលអោយឲ្យស្លាប់០១នាក់(ប្រុស) របួសស្រាល០១នាក់(ស្រី) ខូចខាតរថយន្ត០១គ្រឿង(ស្រាល) ម៉ូតូ០១គ្រឿង(ធ្ងន់)

+ រថយន្តម៉ាកហុិនដាយ ពណ៌ស ផ្លាកលេខភ្នំពេញ3E.6028 (បើកបទឹសដៅពីជើងទៅត្បូង ហើយបត់ឆ្វេង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

+ ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ចាម1Q.6452(បើកបរផ្លូវត្រង់ទឹសដៅពីត្បូងទៅជើង) ដោយឈ្មោះ ផ្លិត.រ៉ា ភេទប្រុស អាយុ៥៤ឆ្នាំ(កសិករ) នៅភូមិបល្ល័ង្ក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)(ពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរឈ្មោះ សុំ.សុង អាយុ៥៥ឆ្នាំ(ប្រពន្ធអ្នកបើកបរម៉ូតូ)(កសិករ)(របួសស្រាល)(ពាក់មួកសុវត្ថិភាព)។

+ ក្រោយកើតហេតុរថយន្តបង្ក បានបើកគេចចេញពីកន្លែងកយកទៅចតចោលនៅកសិដ្ឋានចឹញ្ចឹមជ្រូកនៅជើងភ្នំពែនជុំ ភូមិអូរកោះគគី ឃុំជ្រាប់ ស្រុកសន្ទុក ហើយអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ៕

 

Loading...