រត់ម៉ូតូឌុបដឹកប៉ះចោរវាយប្លន់យកមិនបានសម្រេច ផ្អើលអ្នកភូមិចាប់បានម្នាក់ទ្រមខ្លួន

ភ្នំពេញ ៖ ជនសង្ស័យធ្វើសកម្មភាពវាយប្លន់យកម៉ូតូ ពីអ្នករត់ម៉ូតូឌុបមិនបានសម្រេចមា្នក់ ត្រូវម្ចាស់ម៉ូតូស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋចាប់បានវាយទ្រោមខ្លួន ទើបប្រគល់អោយសមត្ថកិច្ច កាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី២៥ ខែកុម្ភះ នៅចំណុចខាងជើងរបងវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាប់ព្រំប្រទល់សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនរងគ្រោះមានឈ្មោះជិត វុទ្ធី ភេទប្រុសអាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅម្តុំព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោរ ចំណែកជនសង្ស័យឈ្មោះឡេងហ៊ី ភេទប្រុសអាយុ៣០ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅម្តុំសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យបានអោយដឹងថា ។ មុនពេលកើតហេតុគាត់រត់ម៉ូតូនៅម្តុំរង្វង់មូលចោមចៅ ហើយរួបគាត់ដឹកជនសង្ស័យពីចោម ចៅទៅម្តុំវត្តអង្គតាមិញទំាងទៅទាំងមកក្នុងតម្លៃ១ម៉ឺនរៀល។ ម៉ូតូដែលជនសង្ស័យប្លន់យក ទៅមិនបានសម្រេចម៉ាក(វ៉េវអាល់ហ្វា) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO 3617 ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីដឹកជនសង្ស័យទៅដល់លូប្រាំហើយ ជនសង្ស័យបានអោយគាត់ឌុបទៅម្តុំវត្តអង្គតាមិញវិញ ហើយជនសង្ស័យបានអោយគាត់ឈប់ចាំយកប្អូនបន្តិចសិន ហើយជនសង្ស័យធ្វើជាឈរនិយាយទូរស័ព្ទចុះឡើង ហើយស្រាប់តែជនសង្ស័យបានយកដុំថ្មវាយទៅលើរួបគាត់ បណ្តាលអោយបែកក្បាលហូរឈាមស្រោចខ្លួន ហើយជនសង្ស័យយកម៉ូតូជិះរត់គេចខ្លួន ។ ភ្លាមៗនោះជនរងគ្រោះបានរត់តាមក្រោយបណ្តើរស្រែកថាចោរៗបណ្តើរ ទើបប្រជាពលរដ្ឋដែលនៅក្បែរនោះនាំគ្នាព័ទ្ធចាប់បានភ្លាមៗ វាយមួយដៃមួយជើងម្នាក់ទ្រោមខ្លួន ទើបប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ចំណាត់ការតាមច្បាប់ ៕

2016_02_25_09_29_15

2016_02_25_09_29_15_1

2016_02_25_09_29_15_2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *