រថភ្លើងដឹកអ្នកដំណើរ បុកជាមួយរថភ្លើងដឹកទំនិញ មនុស្សស្លាប់៣នាក់ និងរងរបួស១១៦នាក់

កាសែតAFPរាយការណ៍ថា៖ រថភ្លើងដឹកអ្នកដំណើរ អេម ថែក របស់សហរដ្ឋ បុកជាមួយរថភ្លើងដឹកទំនិញ CSH បណ្ដាលឲ្យធ្លាក់ផ្លូវ នៅខេត្តK-C រដ្ឋសៅឃែរ៉ូ ឡៃណា កាលពីវេលាម៉ោង០២,៣០នាទី ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០១៨០ ម៉ោងក្នុងតំបន់ បណ្ដាលឲ្យមន្រ្តីរបស់រថភ្លើង អេមថែកស្លាប់២នាក់ នឹងរងរបួស១១៦នាក់ ។

ហេតុការណ៍ខាងលើ កើតឡើងនូវវេលាម៉ោង០៣,៤៥នាទី ខណះដែលរថភ្លើងដឹកអ្នកដំណើរ ចេញដំណើរពីទីក្រុងញូយ៉ក ឆ្ពោះទៅខេត្តម៉ៃ អាមី ដោយផ្ទុកអ្នកដំណើរ១៣៩នាក់ នឹងមន្រ្តីរថភ្លើង៨នាក់ ស្ថាបន័ការពារសុវត្តិភាព ដឹកជញ្ជូនថ្នាក់ជាតិ បានបញ្ជូនមន្រ្តីចុះទៅត្រួតពិនិត្យ ហេតុការណ៍ភ្លាមៗ ថែមទាំងរាយការណ៍ថា៖ប្រេង៥,០០០ធុង បានរមៀលធ្លាក់មកលើ កន្លែងកើតហេតុ តែមិនអន្ថរាយដល់ប្រជាជនទេ ។

ហេតុការណ៍ខាងលើកើតឡើង ជាបន្តបន្ទាប់កាលពី៤ថ្ងៃមុន ដែលកើតហេតុការណ៍ អ្នកបើកបររថយន្តដឹកទំនិញ បុកជាមួយរថភ្លើងរបស់អេបថែក នៅខេត្តក្រសេត រដ្ឋវ៉េ ជិនៀរ ដែលនៅក្នុងក្បួនមានសមាជិក គណះបក្សរីថាប់ ព្លិកកាន់ រួមទាំងនាយឧត្តមសេនីយ៍ ប្រធានសភាតំណាងរាស្រ្ត នៅក្នុងនោះដែរ ។

ដោយឡែកកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ រថភ្លើងរបស់អេបថែក បានបើកធ្លាក់ផ្លូវ បណ្ដាលឲ្យទូរថភ្លើងធ្លាក់លើថ្នល់ នៅខេត្ត ថា ខូម៉ា រដ្ឋវ៉ា ស៊ីនតោន បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ នឹងរបួសរាប់សិបនាក់ មូលហេតុបណ្ដាលមកពី អ្នកបើកបរមានល្បឿនលឿន ហួសកំណត់ទ្វេដង តែប្រពន្ធ័ត្រួតចាប់មិនដំណើរការ៕

 

Loading...