រថភ្លើងបុកបុរសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ស្លាប់នៅភូមិព្រៃមាន

ខេត្តកណ្តាល៖ បុរសមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណម្នាក់ ត្រូវប្រទះឃើញស្លាប់នៅលើផ្លូវរថយន្តភ្លើង ដោយត្រូវរបួសពេញខ្លួន សង្ស័យថា ត្រូវរថភ្លើងបុកបើកបុកកាលពីអំឡុងម៉ោង៩ ទៅម៉ោង១០យប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ លុះនៅវេលាព្រឹកថ្ងៃទី១៣ ខែកក្កដា ទើបមានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋប្រទះឃើញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបានកើតឡើងនៅត្រង់ចំណុចគីឡូម៉ែត្រលេខ៣១ ភូមិព្រៃមាន ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ បុរសរងរគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ហើយសមត្ថកិច្ចបាននិងកំពុងបន្តស្រាវជ្រាវ ។ សាកសពភេទប្រុស អាយុប្រហែល៤៥ឆ្នាំប៉ុណ្ណោះ ៕

des

dd

Loading...

Leave a Reply

Your email address will not be published. Required fields are marked *