រថភ្លើងបុករថយន្តដឹកស៊ីម៉ង់ត៍ទៀតហើយនៅខេត្តកំពត

ខេត្តកំពត៖ រថភ្លើងមួយខ្សែបានបើកបុករថយន្តដឹកស៊ីម៉ង់ត៍ កាលពីវេលាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។

គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងរវាងរថភ្លើង បុកជាមួយរថយន្តដឹកសីុម៉ង់ត៍របស់ក្រុមហ៊ុនចិន ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្នុងភូមិរំពើន ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។

នគរបាលខេត្តកំពត បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែមិថុនា មានកើតករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថភ្លើងបុកឡានពោងដឹកសីុម៉ង់ត៍របស់ក្រុមហ៊ុនចិនពាក់ស្លាកលេខ ភ្នំពេញ 3C- 6994 តែមិនបណ្តាលអោយមានមនុស្សរងរបួសទេ។

កម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ ដើម្បីយករថយន្តចេញទីតាំងកើតហេតុ ៕

3

2

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *