រថភ្លើងរបស់ក្រុមហ៑ុន ROYAl Railway ដាច់ទូ៧កង់ធ្លាក់ប្រឡាយ

ខេត្តកណ្តាល៖ ទូរថភ្លើងរបស់ក្រុមហ៊ុន ROYAl Railway ចំនួន៧កង់បានដាច់ធ្លាក់ចូលប្រឡាយ ដោយសាររថភ្លើងជាន់ហ្វ្រាំងដើម្បីបន្ថយល្បឿនខ្លាំងពេក ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិអង្គខ្លើរ ឃុំត្បែង ស្រុកកណ្តាលស្ទឺង ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ថា រថភ្លើងរបស់ក្រុមហ៑ុន ROYAl Railway ដឹកទំនិញចេញដំណើរពី កំពង់សោម ឆ្ពោះមកកាន់រាជធានីភ្នំពេញ ។ ពេលរថភ្លើងមកដល់កន្លែងកើតហេតុខាងលើ អ្នកបើករថភ្លើងបានជាន់ប្រាំងបន្ថយល្បឿន ធ្វើឲ្យទូរថភ្លើងដែលមិនមានដឹកទំនិញនោះ ធ្លាក់ចុះពីលើផ្លូវ ចូលក្នុងប្រឡាយចំនួន៧កង់ តែមិនបណ្តាលអោយរងរបួសដល់មនុស្សទេ ។

សូមបញ្ជាក់ថា នេះជាករណីសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ។ ឧទាហរណ៍ថា ករណីនេះកើតឡើងនៅចំណុចទីប្រជុំជននោះ មិនដឹងថា បណ្តាលឲ្យគ្រោះថ្នាក់ពលរដ្ឋប៉ុន្មាននាក់នោះទេ ៕

sa sawdd

Loading...