រថភ្លើង២ខ្សែបុកគ្នា នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សំណាងគ្មានអ្នកស្លាប់ និងរបួស

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះថា មានករណីរថភ្លើង២ខ្សែរ ដោយ១ខ្សែដឹកកុងតឺន័រ និង១ខ្សែទៀតដឹកប្រេង បានបុកគ្នា នៅម៉ោង១២៖០៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកក្កដានេះ នៅនៅចំណុចភូមិ៤​ ឃុំអូរត្រេះ​ ស្រុក​ស្ទឹងហាវ​ ខេត្តព្រះសីហនុ។

តាមសេចក្តីរាយការណ៍ គ្រោះថ្នាក់រថភ្លើងបុកគ្នានេះ បណ្តាលឲ្យក្បាលរថភ្លើងទាំងពីរធ្លាក់ចេញពីផ្លូវ ខូចខាតធុងទឹកចំណុះ២,៥០០​លីត្រ​ និងផ្ទះបាយប្រជាពលរដ្ឋ​២គ្រួសារ​ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋឡើយ​៕

Loading...