រថយន្ដកុងតឺន័រ បើកលឿនបុករថយន្តធុនត្រាបរបួស២នាក់ធ្ងន់ធ្ងរ និងជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ

ខេត្តកំពង់ស្ពឺ​៖​ មនុស្សចំនួន០២នាក់បាន រងរបួសធ្ងន់ធ្ងរហើយត្រូវបានរថយន្តសាម៉ុយដឹកយក ទៅសង្គ្រោះភ្លាមៗ ខណៈដែលជិះរថយន្ត១គ្រឿង ហើយត្រូវបានសណ្តោងកុងតឺន័រ បើកលឿនបុកចំពីមុខយ៉ាងពេញទំហឹង ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យ រងការខូចខាតសម្ភារៈ កាលពីវេលាម៉ោង០៤ទៀបភ្លឺ ថៃ្ងទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ លើកំណាត់លើកំណាត់ផ្លូវជាតិលេខ៤ នៅចំណុចភូមិចំបក់ ឃុំវល្លិសរ សស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមរបាយការណ៍របស់នគរបាលជំនាញបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ដ០១គ្រឿង ម៉ាកFUSO ពណ៌បៃតង ពា​ក់ស្លាកលេខភ្នំពេញ3E-3936 សសណ្ដោងកន្ទុយ( សឺមីរ៉ឺម៉ក) ពាក់ស្លាកលេខភ្នំពេញ4A-5074 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុតៃកុងកុងតឺន័របាន(គេចគេចខ្លួនបាត់ស្រមោល) ដែលបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅ ពីទិសខាងលិចទៅទិសខាងកើត លុះធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើបា​នបុករថយន្ដ០១គ្រឿង ម៉ាកTUNDRA ពណ៌ស ពា​ក់ស្លាកលេខភ្នំពេញ2AJ-7909 អ្នកបើកបរឈ្មោះ ថូម៉ាស់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ​ ជន​បរ​ទេស​ ស្នាក់នៅរាជធានីភ្នំពេញ ។ក្នុងហេតុការ​ណ៍​គ្រោះថ្នាក់​ខាងលេី​ ជនរងគ្រោះ​ជា​ប់ក្នុងរថយន្ដ អ្នករួមដំណើរឈ្មោះ ឈិន ស្រីស្រ​ស់ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិភានសា ឃុំព្រះនិ​ព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ជួយអន្ដរាគមន៍​សង្រ្គោះ​បន្ទាន់​ចេញពីក្នុងរថយន្ដ​ រួចបញ្ជូន​ទៅ​មន្ទីរពេទ្យ​។

តាមរបាយការណ៍​ជំនាញ​ ​រថយន្ត​សណ្ដោង​សឺមី​រ៉ឺម៉ក បើកបរបញ្ច្រាសទិស​ រេចង្កូតចូលទៅផ្នែកខាង​ឆ្វេង​ បុករថយន្ដធុនត្រា ដែលបេីកបញ្រ្ចាសទិសគ្នារុញចូលទៅខាងក្នុងផ្ទះ​ វេរប្រាក់​ Wing ។

បច្ចុប្បន្នមធ្យោបាយបង្កហេតុរថយន្តកុងតឺន័រ នគរបាលស្រុកសំរោងទង អូសយកមករក្សាទុកនៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោងទង​ ដេីម្បី​កសាងសំណុំ​រឿងចាត់កា​រតាមតាមផ្លូវច្បាប់៕

Loading...