រថយន្ដកូរ៉េមួយគ្រឿងបើកដល់ផ្លូវរថភ្លើងរលត់ត្រូវរថភ្លើងបុកផ្ងារជើង

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង១១និង២០នាទីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលមិននឹកស្មានដល់មួយបានកើតឡើងលើ ដងផ្លូវដែក ចន្លោះគីឡូ ២១៩/២២០ ស្ថិតក្នុងភូមិវាល មាសឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយសាររថយន្តកូរ៉េ១គ្រឿងត្រូវរថយន្ដបុកពេញទំហឹង។
មុនកើតហេតុមានរថយន្ដម៉ាក ទីតាន់ ចំណុះ២តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ ក្រ ព្រះសីហនុ 3A-0042 (រថយន្តដឹកដី) បើកក្នុងទិសដៅពីលិចទៅកើត លុះមកដល់លើផ្លូវរថភ្លើងក៏រលត់ ត្រូវរថភ្លើងបុកពេញទំហឹង បណ្តាលអោយស្ទើរទាំងស្រុង រីឯរថភ្លើងរងការខូខាតផ្នែកធុងប្រេងកំពុងជួសជុល។ករណីខាងលើនេះ មិនបណ្តាលអោយ រងរបួសដល់មនុស្សទេ៕

3412

Loading...

Leave a Reply

Your email address will not be published. Required fields are marked *