រថយន្ដនិងម៉ូតូបុកគ្នាបណ្តាលឲ្យរងរបួស

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃសុក្រ ០៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព,ស២៥៦១ត្រូវនិងថ្ងៃទី៩ខែមិនាឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើង នៅលើផ្លូវជាតិលេខ៤១ ចន្លោះគឺឡូម៉ែត ៤២-៤៣ ចំណុចភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ រវាងរថយន្ដនិងម៉ូតូ បើកបរស្របទិសគ្នា
-ម៉ូតូម៉ាកហុងដាC125 ពណ៏ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1BE-1902 បើកបរ​ដោយ​ឈ្មោះ ​អ៊ុំ សារឿង ភេទប្រុស អាយុ68ឆ្នាំ នៅភូមិចំការទួល ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ រងរបួសបាក់កជើងខាងឆ្វេង បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងបើកមកបុកពីក្រោយ
-រថយន្តម៉ាក សាំយ៉ុង ពណ៏លឿង ពាក់ផ្លាកលេខភ្នំពេញ2AT-0201 អ្នកបើកបរបានរត់គេចខ្លួន។

ក្រោយពេលកើតហេតុអ្នករងគ្រោះបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ ។ ចំណែកវត្ថុតាងផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ៕

Loading...