រថយន្ដលុច្សស៊ីស ៥៧០ បុករថយន្កត្រី នៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ បានបើករថយន្ដលុច្សស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-0888 បានបុកជាមួយរថយន្ដកូរ៉េដឹកត្រី បណ្ដាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រួចហើយបោះលុយ ២០០០ ដុល្លារ សងភាគីរថយន្ដកូរ៉េជាការបញ្ចប់រឿង។

គ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយរថយន្ដស៊េរីទំនើប បើកដោយនារីវ័យក្មេងម្នាក់ មិនស្គាល់អត្ដសញ្ញាណ បានកើតឡើងកាលពី វេលាម៉ោង ២រំលងអាធ្រាត្រ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេបានឃើញរថយន្ដលុច្សស៊ីស ៥៧០ ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពី ត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុបានរេចង្កូត ទៅបុករថយន្ដកូរ៉េពណ៌ខៀវដឹកត្រី ពាក់ស្លាកលេខ ភ្នំពេញ 2V-3550 កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យរថយន្ដលុច្សស៊ីសរងការ ខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ។

សាក្សីបានបន្ដទៀតថា ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេបានឃើញប្រជាពលរដ្ឋនិងផ្អើលដល់សមត្ថកិច្ចចុះមកជួយ ដោះស្រាយនៅកន្លែងកើតហេតុ ពីព្រោះគ្រាន់តែខូចខាតរថយន្ដប៉ុន្ដែមិនបណ្ដាលឱ្យមានអ្នកស្លាប់និងរបួសធ្ងន់ធ្ងរនោះទេ។ សាក្សីបានបន្ដទៀតថា ម្ចាស់រថយន្ដកូរ៉េដឹកត្រី បានទាមទារសំណងពីម្ចាស់រថយន្ដ លុច្សស៊ីសចំនួន ៥០០០ដុល្លារ ប៉ុន្ដែក្រោយការជជែកគ្នា ខាងភាគីរថយន្ដលុច្សស៊ីសបាន សងត្រឹម ២០០០ដុល្លារ ក៏បញ្ចប់រឿងតែម្ដងទៅ ។

សម្រាប់អត្ដសញ្ញាណអ្នកបើករថយន្ដស៊េរីទំនើប ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ គ្មាននរណាម្នាក់ស្គាល់នោះឡើយ ពីព្រោះក្រោយកើតហេតុភ្លាមៗគេ បានឃើញមិត្ដភក្ដិនិងសាច់ញាតិរបស់គេ យករថយន្ដផ្សេងមកដឹកចេញបាត់ទៅ ដោយ បន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ៕

lexus 570 b

lexus 570 a

lexus 570

Loading...

Leave a Reply

Your email address will not be published. Required fields are marked *