រថយន្តកាមរីហើមដឹកឈើប្រណិតត្រូវនគរបាលសេដ្ឋកិច្ចខេត្តបង្ក្រាប សង្ស័យមិនបានលាភសក្ការ:

ខេត្តរតនគិរី៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការណ៍ជាមួយកម្លាំងផ្នែករដ្ឋបាលព្រៃឈើ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត។

បានធ្វើឡើងកាលពីវេលាម៉ោង១១នឹង១០នាទីព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៧ស្ថិតនៅក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង។

មន្ត្រីនគរបាលបានឲ្យដឹងថា រថយន្តម៉ាក កាមរីហើម ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2A-8578 បានដឹកជញ្ជូនឈើប្រណិតចូលក្រុងបានលុង ក៍ជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្តហើយបានរកឃើញឈើប្រណិតប្រភេទធ្នង់ចំនួន៦៩ដុំ ស្មើនឹង៥១០គីឡូក្រាម។
ចំណែកជនបង្កបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

រីឯរថយន្តមួយគ្រឿងទៀតមិនត្រូវបានសមត្ថកិច្ចប្រាប់ឲ្យដឹងនោះទេ គេសង្ស័យថា ជារថយន្តរបស់សមត្ថកិច្ចដែលដេញតាមបង្ក្រាបរវាងរថយន្តដឹកឈើនឹងរថយន្តរបស់តសមត្ថកិច្ច។
ក្រោយពីកើតហេតុកម្លាំងនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តបានចុះមកអន្តរាគមន៍នឹងយករថយន្តបង្កទៅការិយាល័យនគរបាលចរាចរណ៍ខេត្ត។

បច្ចុប្បន្នឈើទាំងនោះនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យជំនាញផ្នែករដ្ឋបាលព្រៃឈើលំផាត់ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ វុទ្ធឦសាន

 

Loading...