រថយន្តកាមរី ១គ្រឿងបើកលឿនជ្រុលចង្កូតហោះទៅបុករះបង្គោលដាក់បាំងផ្លូវបាក់ជិត១០ ធ្លាក់ផ្លូវក្រឡាប់៤ទៅ៥ត្រឡប់សំណាងល្អមិនស្លាប់

ខេត្តស្ទឹងត្រែង‌៖ កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយបង្កដោយខ្លួនឯង បើកបរដោយបុរសម្នាក់បានបើករថយន្តកាមរីក្នុងល្បឿនលឿនដូចហោះចុះលើស្ពានសេកុង បានរ៉េចង្កូតទៅបុករះបង្គោលដែលគេដាំបាំងផ្លូវបាក់ជិត១០បង្គោល ក្រឡាប់ធ្លាក់ផ្លូវ៤ទៅ៥ត្រឡប់ តែសំណាងល្អតៃកុងរថយន្តមិនស្លាប់ តែចំណែករថយន្តវិញរងការខូចខាតស្ទើតែទំាងស្រុង គ្រោះ‌ថ្នាក់ចរាចរណ៍នេះកើតឡើងនៅត្រង់ចំណុចផ្លូវជាតិលេខ៧ ជិតប៉ុស្តិ៍សាមគ្គី ជាប់គល់ស្ពានសេកុង ស្ថិតនៅភូមិសង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង ។

ជំុវិញក្នុងរឿងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនោះដែល លោក អ៊ុង សុភ័ក្រ្ត មេប៉ូស្តិ៍សង្កាត់សាមគ្គីបានប្រាប់ឪ្យដឹងកាលពីវេលាម៉ោង១៦និង៣២នាទីប្រលប់ៗថ្ងៃទី១៥ ខែកុម្ភៈ នេះថា រថយន្តនេះបានធ្វើដំណើរបើកបរចេញពីខេត្តមកឆ្លងកាត់ស្ពានសេកុងបានបើកបរដោយបុរសម្នាក់ក្នុងសភាពលឿនដូចហោះបោះពួយចុះពីលើស្ពានមកដោយផ្លូវវារលាក់ដូចធ្មេញរណាផងនោះធ្វើឪ្យទាញចង្កូតកាច់ទាញមកវិញមិនរួចក៏បណ្តាលឪ្យទៅបុករះបង្គោលថ្មដាក់បាំងផ្លូវ បាក់ចំនួន៩ដើម ចំណែករថយន្ត‌វិញបានក្រឡាប់ធ្លាក់ផ្លូវចំនួន៤ទៅ៥ជំុ ធ្វើឪ្យរថយន្តរងការខូចខាតក្រពើតដំបូលខ្ទិចខ្ទីស្ទើតែទំាងស្រុង ។ លោកបានបន្តថា រថយន្តមានម៉ាកកាំម៉ារីឆ្លាម ពណ៍ស្ករ ពាក់ស្លាក់លេខភ្នំពេញ2F 2467 បន្ទាប់មកលោកបានថា បុរសដែលជាតៃកុងបើកបរបង្កឪ្យមានករណីគ្រោះថ្នាក់ដោយខ្លួនឯងនោះ មិនមានរងរបួសគ្រោះថ្នាក់អ្វីនោះ ហើយក៏មិនបង្កឪ្យគ្រោះថ្នាក់ដល់អ្នកដទៃនោះដែរ ។ លោកបានបញ្ជាក់ថា ក្រោយពេលកើតហេតុតៃកុងម្នាក់មានការភិតភ័យខ្លាំងពេកក៏បានរត់គេចខ្លួនបាត់ ទុករថយន្តចោល ។

សូមបញ្ជាក់ថា តៃកុងរថយន្តដែលបើកបរបង្កឪ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះគឺបានខ្ចីរថយន្តរបស់គេយកមកបើកនោះទេ សមត្ថកិច្ចបានបញ្ជាក់ថាមិនបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា រស់នៅ‌ក្នុងខេត្តស្ទឹងត្រែង ក្រោមមកម្ចាស់រថយន្តខាងលើនោះបានហៅយករថយន្តស្ទូចមកស្ទូចយកទៅធ្វើការជួសជុលនៅឯទីរួមខេត្ត ៕ វុទ្ធឦសាន

Loading...