រថយន្តកុងតឺន័រកំពុងបើកបរដាច់គន្លឹះ ធា្លក់ទូកុងតឺន័រលើកំណាត់ផ្លូវកប់ស្រូវ

ភ្នំពេញ ៖ រថយន្តកុងតឺន័រម៉ាក(ហ៊ីណូ) ពណ៌ទឹកប្រាក់ឆ្នូតខៀវលាយក្រហម ដែលគេស្គាល់ជារបស់(ក្រុមហ៊ុនផែស្ងួតអូលែរ)១គ្រឿង កំពុងបើកបរតាមបណ្តោយផ្លូវកប់ស្រូវ ក្នុងភូមិភ្នៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ស្រាប់តែដាច់គន្លឹះធ្លាក់ទូកុងតឺន័រចេញពីរថយន្ត បង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី៥ ខែកុម្ភៈ២០១៦ តែសំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងរបួស ។
សាក្សីឃើញហេតុការណ៍ ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រ១គ្រឿងនោះ ជិះគ្នា២នាក់ប្តីប្រពន្ធ បើកបរពីជើងទៅត្បូង ។ ដល់ចំនុចកើតហេតុខាងលើ ស្រាប់តែដាច់គន្លះរបូតទូកុងតឺន័រ ធា្លក់ចេញពីតួរថយន្ត អូសទៅនឹងថ្នល់បែកផ្កាភ្លើងជិត៥ម៉ែត្រ ទើបអ្នកបើកបរឈប់ ។
គ្រោះថ្នាក់ខាងលើនេះសំណាងល្អដែលមិនបានរលំសង្កត់លើអ្នកបើកបរតាមដងផ្លូវ សាធារណៈជាមួយគ្នាឲ្យរងរបួសឬស្លាប់ ។ ក្រោយពេលកើតហេតុ លោកនាយប៉ុស្តិ៍រោងក្រោម បានធ្វើការណែនាំដល់អ្នកបើកបរ ឲ្យមានការប្រុងប្រយ័ត្នពីលក្ខណបញ្ចេកទេសមុននឹងបើកបរ ចៀសវាងគ្រោះថ្នាក់កើតមានជាយថាហេតុណាមួយបែបនេះ។ ក្រោយកើតហេតុដោយសាមិនបង្កគ្រោះថា្នក់ ត្រូវបានអនុញ្ញាតឱ្យ លើកទូគុងតឺន័រនោះតភ្ជាប់ជាមួយនិងក្បាលរថយន្ត បើកបរបន្តចេញទៅមុខទៀតបាត់ ៕

2016_02_06_09_43_48

2016_02_06_09_43_48_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *