រថយន្តកុងតឺន័របើកលឿនបុករថយន្តលោកសាន្ត ប៊ុន ធឿន របួស២នាក់នៅលើផ្លូវជាតិលេខ៤

ខេត្តកំពង់ស្ពឺ៖ មនុស្ស២នាក់បាន រងរបួសស្រាលដែលម្នាក់គេស្គាល់ថាជាលោកសាន្ត ប៊ុន ធឿន ជាអ្នកកាសែត១រូប ត្រូវបាននគរបាលដឹកយកទៅព្យាបាល ខណៈដែលជិះរថយន្ត១គ្រឿងត្រឡប់មកពីខេត្តកំពង់សោមវិញមកដល់ពាក់កណ្តាលផ្លូវត្រូវបានរថយន្តកុងតឺន័រ សង្ស័យអ្នកបើកបរងងុយដេកបុកបណ្តាលអោយរងរបួសក្រោយកើតហេតុអ្នកបើករថយន្តកុងតឺន័ររត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៨៦លេខ៨៧ ស្ថិតក្នុងភូមិ១ ឃំុត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកប្រាក់ ប៊ុន ឡៃ នាយប៉ុស្តិនគរបាលឃំុត្រែងត្រយឹងបាននិយាយអោយដឹងថា មនុស្ស២នាក់ដែលរងរបួសមានឈ្មោះ ទុយ សុភក្ត្រា ភេទប្រុសអាយុ២៧ឆ្នាំ និងទី២ឈ្មោះ សាន្ត ប៊ុនធឿនអាយុ៤៤ឆ្នាំ ជិះរថយន្តម៉ាកកាមរីឆ្លាមពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២D៨៦០៤ ធ្វើដំណើរពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តសណ្តោងកុងតឺន័រម៉ាកហ៊ីណូពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3A3084បើកបញ្ច្រាសបុកបណ្តាលអោយរងរបួស។

ក្រោយកើតហេតុអ្នកបើកបររថយន្តកុងតឺន័ចតរថយន្តចោលរត់គេចបាត់ នគរបាលមូលដ្ឋានចុះវាស់វែងនំាយកមករក្សាទុករង់ចំាដោះស្រាយពេលក្រោយ៕ មណ្ឌលច្បារមន

Loading...