រថយន្តកែឆ្នៃ១គ្រឿងដឹកអង្ករពេញ ក្រឡាប់ផ្ងារជេីងនៅលេីស្រឡាង

ខេត្តកំពង់ចាម ៖ រថយន្តកែឆ្នៃ ១ គ្រឿងដឹកអង្ករពេញ បានក្រឡាប់ផ្ងារជេីងនៅលេីស្រឡាង ឆ្លងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង​ ៦ និង ៣០ នសទីព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៧ ។

លោក វរៈសេនីយ៍ត្រី អ៊ុក​ ពៅ​ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារបានអោយដឹងថា រថយន្តកែឆ្នៃពណ៌ត្រួយចេកមួយគ្រឿង ពាក់ស្លាកលេខ ព្រៃវែង 6A 0269 ដឹកអង្ករពេញឡាន បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានចុះសាឡាងដើម្បីឆ្លងទៅខាងស្រុកស្ទឹងត្រង់ ហើយស្រាប់តែកំពង់ចុះចំណត រថយន្តដាច់ហ្រ្វាំង ទៅបុកបង្កាន់ដៃសាឡាងខាងឆ្វេង បណ្តាលអោយក្រឡាប់ ផ្ងារជេីងនៅលេីសាឡាង ចំណែកអ្នកបើកបររងរបួសធ្ងន់ ដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យ ។

ចំណែកអ្នកដំណើរ និង មធ្យោបាយផ្សេងទៀតពុំមានរងរបួស និង ខូចខាតអ្វីនោះទេ ។

បន្ទាប់ពីហេតុកាណ៍នេះកេីតឡេីងសាឡាងដែលរថយន្តក្រឡាប់នោះបានបេីកមកអែបខាងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ហេីយទុកអោយសាឡាងមួយផ្សេងទៀតដំណេីរការណ៍ធម្មតាវិញ ៕

Loading...