រថយន្តក្រឡាប់នៅក្នុងប្រទេសថៃ ធ្លាយចេញឈើគ្រញូង មានសរសេរសុទ្ធតែអក្សរខ្មែរ

ប្រទេសថៃ៖ បើតាមការដកស្រង់ចេញពីសារព័ត៌មាន ក្នុងប្រទេសថៃឱ្យដឹងថា មានរថយន្តនីសាន់ ពណ៌ខ្មៅថៃ១គ្រឿង បានបើកក្រឡាប់ក្នុងខេត្តប្រាជីនបុរី ប្រទេសថៃ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ខ្ចាយចេញសុទ្ធតែឈើគ្រញូង មានសរសេរអក្សរខ្មែរ គេសង្ស័យជាឈើរបស់ឈ្មួញខ្មែរ ខណៈដែលរថយន្តបើកបុកបង្គោលភ្លើង១ដើមបាក់រាបដល់ដី សង្ស័យរថយន្តនោះបើករត់គេចពីការតាមចាប់របស់តម្រួតថៃ ។

សេចក្តីរាយការណ៍ពីសារព័ត៌មានថៃដដែលឱ្យដឹងទៀតថា ក្រោយពីកើតហេតុ ភ្លាមគេឃើញមានមនុស្ស២នាក់ បើកទ្វាររត់ចេញពីក្នុងរថយន្តគេចខ្លួនបាត់បន្សល់រថយន្ត និងឈើគ្រញូងនៅកន្លែងកើតហេតុ ។ លុះបន្ទាប់មកគេសង្កេតឃើញតម្រួតថៃ និងមន្រ្តីជំនាញព្រៃឈើចុះមកត្រួតពិនិត្យកន្លែងកើតហេតុ ។ ក្នុងនោះគេឃើញក្នុងរថយន្តខាងលើ មានដឹកផ្ទុកឈើគ្រញូងមុខធំដែលគេប៉ាន់ប្រមាណមានតម្លៃរាប់ម៉ឺនដុល្លារ ចំនួន៣០ដុំ ។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថា ឈើគ្រញូងទាំងនោះ ត្រូវបានឈ្មួញដឹកចេញពីតំបន់ អភិរក្សឧទ្យានជាតិប៉ាងស៊ីដា ហើយក្នុងគោលបំណងដឹកឆ្លងដែនចូលមកកាន់ប្រទេសកម្ពុជា ។ ប៉ុន្តែជួបហេតុអាក្រក់ក៏រងការក្រឡាប់រថយន្តនោះតែម្តង ។

ឈើគ្រញូង និងរថយន្តម៉ាកនីសាន់ត្រូវបានមន្រ្តីជំនាញព្រៃឈើថៃ ស្ទូចយកមករក្សាទុក នៅអង្គភាពព្រៃឈើណាងណាំសៃដើម្បីទុកចាត់ការតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា បទល្មើសព្រៃឈើត្រូវបានប្រទេស ក្នុងតំបន់អាស៊ានចាត់ទុកថាជាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ផងដែរ ៕ ពាយព្យ

IMG_3495

IMG_3493

IMG_3492

Loading...

Leave a Reply

Your email address will not be published. Required fields are marked *