រថយន្តក្រឡុកស៊ីម៉ងតិ៍របស់ក្រុមហ៊ុនសញ្ញាក្រពើរបស់ លោកឧកញ្ញ៉ា ឡុង ម៉េងបាន​យកចិញ្ចើមផ្លូវចតរថយន្តបង្កការកកស្ទះស្ទើរាល់ថ្ងៃ

ភ្នំពេញ៖ ថ្មីៗនេះមានប្រជាពលរដ្ឋជាច្រើនបានត្អូញត្អែ និងបានរិះគន់រថយន្តក្រឡុក ស៊ីម៉ងតិ៍ក្រុមហ៊ុនសញ្ញារូបក្រពើរបស់ លោកឧកញ្ញ៉ាឡុង ម៉េង ថាបាន​យកចិញ្ចើមផ្លូវវេងស្រង ម្តុំផ្សារត្រពាំងថ្លឹង​ចតរថយន្តបង្កការកកស្ទះស្ទើរាល់ថ្ងៃប្រភពពីប្រជាពរដ្ឋបន្តថា រាល់ថ្ងៃលោក ពិតជាមានការលំបាកក្នុងការធ្វើដំណើរព្រោះ អោយតែមកដល់ចំនុចម្តុំផ្សារត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែងតែមានការកកស្ទះជាប្រចាំដែលបង្កឡើងដោយរថយន្តដឹក ស៊ីម៉ង់ត៍រូបក្រពើចេះតែ យករថយន្តមកចតរំលោភលើចំណីផ្លូវសាធារណៈបែបនេះ តែគេពុំ ឃើញអាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍ ឬហាក់មើលរំលងករណីមួយនេះ។  ប្រជាពលរដ្ឋ ទទូចស្នើរសុំអោយ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យមេត្តាពិនិត្យ និងដោះស្រាយបញ្ហានេះផង ព្រោះបញ្ហាកកស្ទះចរាចរណ៍នេះ វាបង្កការលំបាកក្នុងការធ្វើដំណើទៅមក ជាពិសេសបង្កគ្រោះ ថ្នាកជាយថាហេតុជាក់ស្តែងនៅកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសារតែរថយន្តក្រឡុកស៊ី ម៉ងតិ៍ ចំនួន២ គ្រឿង បុកគ្នាពេញទំហឹង បណ្តាលអោយរងការខូចខាតទាំងសងខាង ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល៕

unnamed unnamed2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *