រថយន្តក្រឡុកស៊ីម៉ង់ត៍ប៉ះជាមួយម៉ូតូស្លាប់១ របួសស្រាល១នៅតាខ្មៅ

ខេត្តកណ្តាល៖ យុវជនម្នាក់បានបាត់បង់ជីវិត រីឯម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មិនប្រកាន់ស្តាំបញ្រ្ចាសទិស ហើយត្រូវរថយន្តធុនធំប្រភេទក្រឡុកស៊ីម៉ង់ត៍បុក និងកិនពីលើ ។

ហេតុការណ៍បានកើតឡើងកាលពីរសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតមានម៉ូតូមួយគ្រឿងម៉ាកHonda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DD-4318 អ្នកបើកបរឈ្មោះ ហេង ម៉េង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិកោះកែវ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល រួមដំណើរពីក្រោយឈ្មោះ ប៊ិន សម្បតិ្ត ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ស្លាប់)បានបើកម៉ូតូតាមផ្លូវអែបគល់ស្ពានពីកើតទៅលិចខាងឆ្វេង រួចបត់ស្តាំឡើងស្ពានបំណងឆ្លងទៅត្រើយ ម្ខាង ខណៈបត់ឡើងស្ពាននោះ ស្រាប់តែរថយន្តក្រឡុកសុីម៉ង់ត៍ម៉ាក HYNO ពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ 5A-1218 (អ្នកបេីកបរគេចខ្លួន) បើកឡើងស្ពានទៅត្រើយខាងកើត ដូចគ្នាគេចមិនផុត ជ្រុលទៅប៉ះជាមួយម៉ូតូបណ្តាលឲ្យដួលខ្ទាតអ្នករួមដំណើរខាងក្រោយចូលក្រោមរថយន្តកិនបែកក្បាលស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល ៕

d ds

Loading...