រថយន្តក្រុងដឹកអ្នកដំណើកម្ពុជាអង្គរអ៊ិចស្ព្រេសបុកទៀតហើយនៅបាត់ដំបង

ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង៣និង៤៥ទៀបភ្លឺថ្ងៃទី១២ ធ្នូ ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានគ្រោះថ្នាក់ចរាចរណ៍មួយករណីបង្កឡើងដោយរថយន្តក្រុងដឹកអ្នកដំណើរ ជារបស់ក្រុមហ៊ុនកម្ពុជាអង្គរអិចស្ព្រេសដឹកអ្នកដំណើរបានពន្លះគូថរថយន្តដឹកខ្សាច់យ៉ាងពេញទំហឹង ខណៈពេលរថយន្តម៉ាកhyundaiពណ៍សពាក់ស្លាកលេខ3B.1182 pp កំពុងប្តូរកង់ចត់នៅលើចិញ្ចើមផ្លូវផ្នែកខាងស្តាំ ។

ហេតុការណ៍គ្រោះថ្នាក់ ក្រៅពីខូចខាតដល់រថយន្ត នៅបណ្តាលឲ្យមនុស្សរួមដំណើររងរបួសធ្ងន់ចំនួន៣នាក់ ។ ជនរងគ្រោះទាំង៣នាក់ ជាមនុស្សប្រុស ដោយមិនស្គាល់ឈ្មោះនិងអត្តសញ្ញាណអ្នកទាំងនោះឡើយទេ ៕

Loading...