រថយន្តក្រុងរបស់ក្រុមហ៊ុនដឹកអ្នកដំណើរចំនួនបួនត្រូវបានឃាត់បន្ទាប់ពីសង្ស័យថាដឹកទំនិញគេចពន្ធ

ខេត្ត​បន្ទាយមានជ័យ ​៖ រថយន្តក្រុងដឹកអ្នកដំណើរនៅពេលយប់ចំនួន៤ក្រុមហ៊ុនរួមមាន ក្រុមហ៊ុន វរៈ ប៊ុនថាំ ក្រុមហ៊ុន ពន្លឺអង្គរ ក្រុមហ៊ុន ថោង ស៊ីន និងក្រុមហ៊ុន ហ្គោល VIPត្រូវបានគយចល័តរបស់សាខាខេត្តបន្ទាយមានជ័យធ្វើការឃាត់ចាប់បន្ទាប់ពីសង្ស័យថាបានដឹកទំនិញគេចពន្ធចេញពីក្រុងប៉ោយប៉ែតឆ្ពោះទៅកាន់រាជធានីភ្នំពេញ។ ការឃាត់ចាប់ធ្វើឡើង កាលពីយប់ថ្ងៃទី៣០ ខែសីហា ២០១៥ ចំនុចផ្លូវ៥០ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ។

ក្រោយពីការឃាត់ នៅព្រឹកថ្ងៃទី31សីហានេះ មន្ត្រីជំនាញគយបាន ធ្វើការរើទំនិញចេញពីក្នុងរថយន្តទាំងនោះដើម្បីពិនិត្យតែមិនបានផ្តល់ពត៌មានលំអិតអោយអ្នកយកពត៌យើងយកមកផ្សាយនោះទេហាក់មានការលាក់បាំង មិនតែប៉ុណ្ណោះថែមទាំងរុញដាក់គ្នាទៅវិញទៅមកទៀតផងនៅពេលដែលអ្នកយកពត៌មានយើងសួរ។

តែទោះជាមានការលាក់បាំងមិនព្រមផ្តល់ពត៌មានយ៉ាងនេះក្តី ក៏មានប្រភពខ្សឹបខ្សៀវអោយដឹងថា​ រថយន្តក្រុងទាំង៤គ្រឿងខាងលើបានដឹកនូវទំនិញគ្មានពន្ធដូចជា គ្រឿងបន្លះរថយន្ត គ្រឿងបន្លះម៉ូតូ និងទំនិញគេចពន្ធជាច្រើនប្រភេទផ្សេងទៀត ដែលក្រុមហ៊ុនទាំង៤ខាងលើតែងដឹកជញ្ជូនពីក្រុងប៉ោយប៉ែតទៅរាជធានីភ្នំពេញ ។ ហើយកន្លងមករថយន្តទាំងនេះគឺបានដឹកទំនិញគេចពន្ធឬពន្ធមិនគ្រប់យ៉ាងរលូនរាប់ឆ្នាំមកមកហើយមិនដែលមានឧបសគ្គនោះទេនិយាយរួមគឺសមត្ថកិច្ចសហការគ្នាបានល្អណាស់។ ចំពោះការចាប់នេះត្រូវប្រភពអះអាងថាទំនងមកពីមានភាពប្រះឆាដោយសារតែចែកប្រយោជន៍គ្នាមិនស្មើរព្រោះទំនិញទាំងអស់សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យនិងបើកភ្លើងខៀវពីគយស្នាក់ការប៉ោយប៉ែតរួចហើយតែត្រូវគយចល័តសាខាជាអ្នកចាប់។ គេនិយាយថាគយប៉ោយប៉ែតនិងគយចល័តសាខាគឺជាអង្គភាពតែមួយហើយបើមួយលែងមួយចាប់វាមិនខុសពីពាក្យថាដៃមួយយកលុយដៃមួយចាប់យកស្នាដៃនោះទេ ហើយអ្នកចាំតែងាប់គឺអាជីវករនេះឯង។

លោក ថោង សុខាំភូ ប្រធានស្តីទីសាខា គយរដ្ឋាករខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី31ខែសីហានេះលោកមិនបានអធិប្បាយអោយវែងទេលើរឿងនេះព្រោះមន្ត្រីលោកកំពុងតែរើមិនទាន់រាយការណ៍ ដោយលោកគ្រាន់ តែនិយាយថាវាគ្មានអ្វីធំដុំទេ៕

31-08-201555851 - Copy 55852 - Copy 55853 55854 55855

Loading...

Leave a Reply

Your email address will not be published. Required fields are marked *