រថយន្តក្រុង វីរៈប៊ុនថាំ មានចោរលួចទូរស័ព្ទអ្នកដំណើរជនបរទេស?

ខេត្តបន្ទាយមានជ័យ៖ ជនបរទេសជាភ្ញៀវទេសចរណ៍ ២នាក់ប្តីប្រពន្ធ បានស្រែកទ្រហោយំនៅមុខរថយន្តក្រុងវីរៈប៊ុនថាំ នៅពេលដល់គោលដៅ ហេតុការណ៍នៅវេលាម៉ោង១១៖៣០ថ្ងៃត្រង់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ។

ពេលនោះក្រុមអ្នកកាសែតបានថតផ្តិតរូបភាពហេតុការណ៍នោះ ស្រាប់តែមានបុរសម្នាក់ចេញមុខថាខ្ញុំតំណាងក្រុមហ៊ុនដើម្បីដោះស្រាយ តែពេលបុរសម្នាក់នោះហាមអោយអ្នកកាសែតថត និងសួរនាំភ្ញៀវបរសដែលបាត់ទូរស័ព្ទ១គ្រឿង នៅក្នុងរថយន្តនោះ ហើយបុរសនោះបានយកទូរស័ព្ទដៃថតរូបអ្នកកាសែតវិញ ។

ជនបរទេសជនជាតិEnglish បានអោយដឹងថាពួកគាត់ជិះរថយន្តក្រុងវីរៈប៊ុនថាំ ពីភ្នំពេញមកប៉ោយប៉ែត ពេលចុះលើរថយន្តទើបដឹង ថាបាត់ទូរស័ព្ទដៃ ម៉ាក់Iphine១គ្រឿង ភ្លាមៗនោះប្តឹងទៅកាន់នគរបាលទេសណ៍ប្រចាំច្រកទ្វារតែគ្មានលទ្ធិផលនោះឡើយ ។ពួកគាត់បន្តថាខ្ញុំមកទេសចេណ៍កម្សាន្តនៅកម្ពុជាបានចំណាយលុយជាច្រើន បែរជាគ្មានសុវត្ថិភាពបន្តិចសោះ ជាពិសេសក្រុមហ៊ុនខាងលើនេះតែម្តង។

ក្រោយពីកើតហេតុអ្នកទាំង២បានបន្តដំណើរ ដោយថ្មើរជើង និងស្រែកយំ ទាំងក្តីសោកស្តាយ ក្នុងនោះដែរ គេឃើញនគរបាល ទេសចរណ៍ប្រចាំនៅមាត់ច្រកទ្វារ ប៉ោយប៉ែត ចេញមកអន្តរាគមន៍ សួរនាំភ្ញៀវរងគ្រោះ ផងដែរ តែពុំឃាត់រថយន្តនោះឡើយ អោយរថយន្តចេញរថយន្តដោយសុវត្ថិភាព។ គោលបំណងទុច្ចរិតរឺយ៉ាងណានោះឡើយ៕

photo_2016-04-02_15-37-12

photo_2016-04-02_15-37-10

photo_2016-04-02_15-37-13

Loading...

Leave a Reply

Your email address will not be published. Required fields are marked *