រថយន្តក្រុមហ៊ុនចិនបាញ់ស៊ីម៉ង់ត៍បើកបុកបង្កាន់ដៃស្ពាន

ខេត្តកំពង់ស្ពឺ៖ រថយន្តក្រុមហ៊ុនចិនចាញ់ស៊ីម៉ង់ត៍ មិនដឹងយ៉ាងម៉េចស្រាប់តែបើកបុកស្ពានបណ្តាលឲ្យខូចខាត ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអង្គកែកកណ្តាល ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា រថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ពណ៌ក្រហម របស់ក្រុមហ៑ុនចិនបាញ់សុីម៉ង់ត៍ ពាក់ស្លាកលេខ ភ្នំពេញ 3 D 0178 ។

ប្រភពបន្តថា ករណីនេះមិនបណ្តាលឲ្យស្លាប់ ឬរបូសមនុស្សឡើយ ដោយគ្រាន់តែខូចរបាំងស្ពានប៉ុណ្ណោះ ។

រថយន្តបង្កត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគបាលស្រុកបសេដ្ឋដើម្បីចាត់ការតាមច្បាប់ ៕ មណ្ឌលច្បារមន

Loading...