រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំប្រភេទVIPដឹកអ្នកធ្វើដំណើរលើរថយន្ត១០នាក់បើកធ្វេសប្រហែសនិងល្បឿនលឿនបុករថយន្តដឹកខ្សាច់ពីក្រោយពេញទំហឹងបណ្តាលឱ្យរងបួសធ្ងន់ស្រាល១០នាក់

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់អ្នកដំណើរតាមរថយន្តប្រភេទទួរីសVIPរបស់ក្រុមហ៊ុនវីរៈប៊ុនថាំរួមអ្នកបើករថយន្តផងសរុប១០នាក់បានទទួលរងរបួសធ្ងន់និងស្រាលដោយជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាររថយន្តក្រុមហ៊ុនវរៈប៊ុនថាំ បុកជាមួយនឹងរថយន្តដឹកខ្សាច់ ។

ហេតុកាណ៍កើតឡើងវេលាម៉ោង៥និង៣០នាទីព្រឹកនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៦ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិថ្នលបត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ពាក់ព័ន្ធនិងគ្រោះថ្នាក់ចរាចរណ៍ខាងលើបើតាមប្រភពព័ត៌មានពីលោក វរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាលស្រុកមោងប្ញស្សី ប្រាប់ឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំង១០នាក់មាន៨នាក់ ទទួលរងរបួសធ្ងន់និង២នាក់ទទួលរងរបួសស្រាល ក្នុងនោះមានស្រី៥នាក់ ។

ជនរងគ្រោះទាំងនោះបន្ទាប់មកត្រូវបានសមត្ថកិច្ចដឹកយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្របង្អែកខេត្តបាត់ដំបង។ក្នុងចំណោមជនរងគ្រោះចំនួន១០នាក់គឺសមត្ថកិច្ចស្គាល់អត្តសញ្ញាណតែអ្នកបើករថយន្តម្នាក់តែប៉ុណ្ណោះមានឈ្មោះគីម ទ្រី ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ ចំណែកជនរងគ្រោះ៩នាក់ទៀតសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ។

លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សីបញ្ជាក់ឱ្យដឹងទៀតថាជុំវិញហេតុការណ៍នេះអ្នករងរបួសប្រាប់សមត្ថកិច្ចមុនពេលកើតហេតុរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំម៉ាកតូយ៉ូតា HIACEពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ២AK-២៦១៥ បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច(ពីភ្នំពេញទៅក្រុងប៉ោយប៉ែត) លុះមកដល់ចំណុចកើតហេតុរថយន្តបើកល្បឿនលឿន ហើយអ្នកបើករថយន្តបាត់បង់ម្ចាស់ការជ្រុលទៅបុករថយន្តដឹកខ្សាច់ធុនធំមិនស្គាល់ស្លាកលេខ ធ្វើដំណើរក្នុងទិសដៅស្របគ្នាពេញទំហឹងបណ្តាលឱ្យអ្នកជិះក្នុងរថយន្តទទួលរងរបួសយ៉ាងរណូករណែលអ្នកខ្លះគាបជាប់ក្នុងរថយន្តក៏មានផងដែរ។

លោកអធិការបានបន្តទៀតថា ក្រោយពីកំលាំងសមត្ថកិច្ចទទួលបាននូវព័ត៌មាននេះភ្លាមគឺកំលាំងនគរបាលបានចេញដំណើរទៅកាន់ចំណុចកើតហេតុនៅពេលដល់កន្លែងកើតហេតុ គេឃើញរថយន្តរងគ្រោះមួយប៉ុណ្ណោះចំណែករថយន្តដឹកខ្សាច់បានបើកគេចបាត់នោះហើយ។រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំរងការខូចខាតខ្ទេចផ្នែកខាងមុខទាំងស្រុង។

ពាក់ព័ន្ធនិងគ្រោះថ្នាក់ចរាចរណ៍ខាងលើបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចគឺអាចបង្កឡើងអ្នកបើករថយន្តមានការធ្វេសប្រហែសសង្ស័យបើកងងុយដេក ហើយរថយន្តបើកល្បឿនលឿនទើបបណ្តាលឱ្យកើតឡើងគ្រោះថ្នាក់បែបនេះ រថយន្តរងគ្រោះបន្ទាប់មកត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៕ ពាយព្យ

IMG_6512

IMG_6531

IMG_6530

IMG_6529

IMG_6533

Loading...

Leave a Reply

Your email address will not be published. Required fields are marked *