រថយន្តក្រុមហ៊ុន ថៃហ្គ័រ បុកម៉ូតូ១គ្រឿង បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់និងស្រាល

ត្បូងឃ្មុំ៖រថយន្តម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿងរបស់ក្រុមហ៊ុនស្រាបៀរ ថៃហ្គ័រ បើកបុកម៉ូតូ១គ្រឿងបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ កាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី៧តុលា២០១៥ ស្ថិតនៅលើផ្លូវក្រាលកៅស៊ូត្រង់ចំណុចថ្នល់កែង ក្នុងឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ១គ្រឿងពាក់ស្លាកលេខភ្នំពេញ3C.1465 ដឹកស្រាបៀរបើកបរដោយបុរសម្នាក់ឈ្មោះថាចាន់ថាអាយុ២២ឆ្នាំនៅភូមិឃុំផ្អាវស្រុកបាធាយខេត្តកំពង់ចាមបានបើកបរយ៉ាង

លឿនខណៈមកដល់ត្រង់ចំណុចកើតហេតុក៏បានជ្រុលទៅបុកម៉ូតូម៉ាកវ៉េវអាហ្វាពណ៌ខ្មៅ១គ្រឿងគ្មានស្លាកលេខបណ្តាលឲ្យអ្នក

បើកបរម៉ូតូឈ្មោះហែមសែមភេទប្រុសអាយុ៦៥ឆ្នាំនៅភូមិពោធិ៍ទងឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងរងរបួសបាក់ជើងខ្ទេចម្ខាងលៀនឆ្អឹងចេញក្រៅគួរឲ្យរន្ធត់បំផុតនិងអ្នករួមដំណើរជាប្រពន្ធឈ្មោះស៊្រឺអ៊ុកអាយុ៦៣ឆ្នាំរងរបួសស្រាល។

ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

08-10-201560051 60052

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *