រថយន្តខ្នាតយក្សភ្លៅ៥ដឹកជញ្ជូនឈើក្រហមខុសច្បាប់ត្រូវសមត្ថកិច្ចសហការបង្ក្រាប

ខេត្តកំពង់ឆ្នាំង៖ រថយន្តខ្នាតយក្សភ្លៅ៥ធ្វើសកម្មភាពទឹកជញ្ជូនឈើក្រហមល្មើសច្បាប់អនុញ្ញាត ត្រូវបានកងកម្លាំងអាវុធហត្ថសហការបង្រ្កាប។

ប្រភពព័ត៌មានបានរាយការណ៍ថា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបរថយន្តយីឌុបខ្នាតយក្សមួយគ្រឿងភ្លៅ៥ ពណ៌ខៀវ ដឹកជញ្ជូនឈើក្រហមសង្ស័យគ្មានច្បាប់អនុញ្ញាត ។

ការបង្ក្រាបបានខាងលើស្ថិតនៅចំណុចភូមិក្រាំងតាអែក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ រថយន្តនេះពាក្យស្លាកលេខ ព្រៃវែង ៣A-០២៨៧ ៕

Loading...