រថយន្តគ្រប់ប្រភេទដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីខេត្តព្រះវិហារតាមផ្លូវជាតិលេខ៦២សមត្ថកិច្ចជំនាញអសមត្ថភាពមិនបង្ក្រាប

ខេត្តព្រះវិហារ÷ បើតាមប្រភពព័ត៏មានច្បាស់ការពីបងប្អូនប្រជាពលរដ្ធដែលរស់នៅខេត្តព្រះវិហានឹងខេត្តកំពង់ធំ បានបញ្ជាក់ថាមេឈ្មួញដែលមានឈ្មោះព្រំធី ហៅធីម្រេចដែលមានចំកាម្រេចនៅជាប់ព្រំប្រទល់ព្រះវិហារ កំពង់ធំសព្វថ្ងៃនេះកំពុងតែមានសកម្មភាពដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ។

កន្លងមកលោកព្រំធីតែងតែអួតអាងថាខ្លួនមានស្គាល់អ្នកធំអ្នកធំច្រើនស្ថាប័នដែលនៅពីក្រោយខ្នងរបស់លោកនៅក្នុងអាជីវកម្មរកស៊ីបទល្មើសព្រៃឈើសព្វថ្ងៃនេះជាពិសេសយកឈ្មោះព្រះរាជអាជ្ញាយកឈ្មោះខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារមកអំនួតប្រាប់សមត្ថកិច្ចនិងអ្នកសារព័ត៌មានដើម្បីឲ្យគេកោសខ្លាចខ្លួនរកស៊ីនិងបំផ្លាញព្រៃឈើសព្វថ្ងៃនេះ។

មេខ្លោងឧក្រិដ្ឋជនបំផ្លាញព្រៃឈើជាពិសេសព្រៃឡង់និងព្រៃព្រះរកាគឺរលាយអស់ហើយដោយសារតែមេឈ្មួញរូបនេះកាងនិងរត់ការឱ្យឡានផ្សេងៗដែលដឹកបទល្មើសព្រៃឈើចេញពីខេត្តព្រះវិហារមកកាន់ខេត្តកំពង់ធំយ៉ាងរលូតដោយសារតែមានលោកនួនសុខុមនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារជាអ្នកបើកភ្លើងខៀវឲ្យមេឈ្មួញរូបនេះបំផ្លាញព្រៃឡង់និងព្រៃព្រះរកា។

ប្រជាពលរដ្ឋនិងសមត្ថកិច្ចដែលស្នេហាលើវិស័យធនធានធម្មជាតិសូមសំណូមពរទៅឯកឧត្តមវេងសុខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសូមលោកមេត្តាមើលមកមន្ត្រីក្រោមឱវាទដែលនៅឈរជើងនៅតាមបណ្ដោយផ្លូវជាតិលេខ 62 ចេញពីខេត្តព្រះវិហារមកកំពង់ធំកំពុងតែនាំគ្នាប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធបំផ្លាញព្រៃឡង់និងព្រៃព្រះរកា។

ដោយឡែកប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារបានបញ្ជាក់ប្រាប់ម្ដងទៀតថាតាំងពីលោកនួនសុខុមឡើងមកជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារមកគឺព្រៃឡង់និងព្រៃព្រះរការលាយអស់គ្មានសល់ទេដោយសារតែពុករលួយជាប្រព័ន្ធដូច្នេះសូមអោយក្រសួងពាក់ព័ន្ធដាក់ការស៊ើបអង្កេតមកលើមន្ត្រីគ្រាប់ល្ពៅទាំងអស់ដែលកំពុងតែឃុបឃិតគ្នាផងទាន៕

 

Loading...