រថយន្តច្នៃ បុកគោយន្តកន្ត្រៃស្លាប់២នាក់នៅស្រុកឆ្លូង

ខេត្តក្រចេះ ៖ មនុស្សចំនួន២នាក់ ដែលជាអ្នកបើកគោយន្ត និងអ្នករួមដំណើរ ត្រូវបានរថយន្តច្នៃមួយគ្រឿងកិនស្លាប់ នៅក្នុងគ្រោះថ្នាក់បុកគ្នារវាងរថយន្តច្នៃ និងគោយន្តកន្ត្រៃ កាលពីវេលាម៉ោងប្រមាណជាង៤រសៀលថ្ងៃទី២ ធ្នូ នៅចំណុចអូគល់ស្ថិតក្នុងភូមិសាស្ត្រឃុំដំរីផុង ស្រុកឆ្លូង។
យោងតាមលោក ដួង សិទ្ធី អធិការស្រុកឆ្លូងបានឲ្យដឹងថា ដំបូងមានរថយន្តកែច្នៃពណ៌បៃតងមួយគ្រឿងគ្មានស្លាកលេខ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណបានដឹកដំឡូងមី ក្នុងទិសដៅពីត្បូងទៅជើង ដោយផ្លូវចុះចំណោទផង ក៏ទៅបុកជាមួយនឹងគោយន្តកន្ត្រៃដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យអ្នកបើកគោយន្ត និងអ្នករួមដំណើរម្នាក់ទៀតធ្លាក់ពីលើគោយន្តមកលើផ្លូវ ហើយក៏ត្រូវរថយន្តច្នៃកិនស្លាប់ទាំងពីរនាក់តែម្តង។
ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់ ត្រូវសមត្ថកិច្ចបញ្ជាក់ថា ទី១ឈ្មោះ ហ៊ត ហ៊ុល ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកបើកគោយន្តកន្ត្រៃ មានទីលំនៅភូមិចំបក់ ឃុំនាងទឹក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងទី២ឈ្មោះ មាន ម៉ៃ ភេទប្រុស អាយុ១៥ឆ្នាំ។
បច្ចុប្បន្នរថយន្តកែច្នៃ និងគោយន្តកន្ត្រៃ ត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្តិ៍ដំរីផុង ដើម្បីរៀបចំចាត់ការតាមនីតិវិធី៕

12_03_2015_08_56_42tyuytrew

Loading...

Leave a Reply

Your email address will not be published. Required fields are marked *