រថយន្តដឹកកម្មករ-កម្មការិនីរោងក្រឡាបផ្ងារជើងមានអ្នករងរបួសធ្ងន់ស្រាល៦០នាក់នៅក្រុងបាវិត

ខេត្តស្វាយរៀង ៖ តាមព័ត៌មានបឋម មុននេះបន្តិចមានរថយន្តដឹកកម្មករកម្មការិនីរោងក្រឡាបផ្ងារជើងមានអ្នករងរបួសធ្ងន់ស្រាល៦០អ្នក
នៅក្រុងបាវិត ខណៈហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៦ និង៤០នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ រថយន្តដឹកកម្មករកម្មករិនីរោង
បានក្រឡាបផ្ងារជើងបណ្តាលអោយមនុស្សជិះលើរថយន្ត៦០នាក់រងរបួសធ្ងន់ និងស្រាល។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិ ព្រៃផ្តៅ សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង៕ ដោយ ៖
ភក្តី

Loading...