រថយន្តដឹកកម្មករ ទៅបុករថយន្តយ៊ីឌុបចតស្ងៀមពីក្រោយ ស្លាប់២នាក់ របួស១៥នាក់

ខេត្តព្រៃវែង ៖ មនុស្សចំនួន២នាក់ត្រូវគេរាយការណ៍មកថា បានស្លាប់ភ្លាមៗ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដឹកកម្មកររោងចក្រមួយគ្រឿង បានបើកទៅបុកនឹងរថយន្តយ៊ីឌុបដែលចតនៅលើផ្លូវ កាលពីវេលាម៉ោងប្រមាណជាង៦ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកកម្មករពាក់ស្លាកលេខ ភ្នំពេញ 3B-3970 បានដឹកកម្មកររោងចក្រ7NG ធ្វើដំណើរពីកើតមកលិច តាមបណ្តោយផ្លូវជាតិលេខ៨ លុះមកដល់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៦៥-៦៦ ស្ថិតក្នុងភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ក៏បានជ្រុលចង្កូតទៅបុកពីក្រោយរថយន្ត១គ្រឿងទៀតម៉ាកហ៊ីណូ ពាក់ស្លាកលេខ 3A-1895 ដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យអ្នកបើករថយន្តដឹកកម្មករ ព្រមទាំងកម្មកររួមដំណើរម្នាក់ដែលជិះនៅខាងមុខស្លាប់ភ្លាមៗ ចំណែកកម្មករ១៥នាក់ផ្សេងទៀតរងរបួស។
ក្រោយកើតហេតុអ្នកបើករថយន្តហ៊ីណូ រត់គេចខ្លួនបាត់ ហើយពេលនេះ សមត្ថកិច្ចកំពុងតែចាត់ការទៅតាមនីតិវិធី៕

Aj-ITkGne3D1m6xiOLOhL2dOul88Ss1dRD66QLL-7pcD

AlBrcQfg7UTgOybJGjTPYa0xY8z5MLcdRQcpBApSltpX

02_06_2016_10_11_18Aj2u1n9z93Z47G3oI9iUZbCwuKqWn4VXmikPKsc8V

Loading...

Leave a Reply

Your email address will not be published. Required fields are marked *