រថយន្តដឹកឈើប្រភេទលេខ២ចំនួន៨គ្រឿងត្រូវកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងសហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើស្ទាក់ចាប់បានខណៈកំពុងដឹកជញ្ជូនឆ្ពោះទៅកាន់ខេត្តគោលដៅ

ខេត្តស្ទឹងត្រែង៖ ក្រុមឈ្មួញរកស៊ីទិញលក់ និងដឹកជញ្ជូនផលអនុផលព្រៃឈើប្រមាណ៨គ្រឿងផ្ទុក ឈើពេញព្រៀបចេញពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តគោលដៅជារៀងរាល់ថ្ងៃយប់ នោះ ត្រូវបាន កម្លាំងជំនាញរដ្ឋបាលព្រៃឈើ សហការគ្នាជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ប្រដេញស្ទាក់ចាប់បានកាលពីវេលាម៉ោង២១និង០០នាទីយប់ថ្ងៃទី១០ វិច្ឆកា ២០១៧ស្ថិត នៅលើដងផ្លូវជាតិលេខ៧ចំនុចគីឡូមែត្រ៧ក្នុងភូមិរាជានុកូលសង្កាត់ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។

សេចក្តីរាយការណ៏អោយដឹងថា រថយន្តដឹកឈើប្រភេទលេខ២ក្តារសសរដែលកម្លាំងស្ទាក់ចាប់បានខាងលើនោះក្រុមឈ្មួញបានប្រើប្រាស់លុយដើម្បីអ្នកស្រុកចូលទៅកាប់ឈើនៅក្នុងតំបន់៤៣ ដុងក្រឡ ព្រៃចាស់និង ចំនុចអ៊ិប៊ុ ដែលស្ថិតនៅក្នុងសង្កាត់សាមគ្គី យកមកលក់អោយមេឈ្មួញដឹកជញ្ជូនតាមរយៈរថយន្តសាំយ៉ុងជារៀងរាល់ថ្ងៃយប់ទៅកាន់ខេត្តគោលដៅដោយមិនមានសត្ថកិច្ចណាហានបង្ក្រាបនោះឡើយទើបតែនៅយប់ថ្ងៃខែខាងលើកម្លាំងកងរាជអាវុធហត្ថខេត្តក្រោមការបញ្ជារនិងចុះបង្ក្រាបផ្ទាល់របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងលោកឧត្តមសេនីយ៏ត្រី អៀងវ៉ាន់ឌី រួមសហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើស្ទាក់ចាប់បានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានទាំងយប់។សេចក្តីរាយការណ៏បន្តថាមេឈ្មួញជើងខ្លាំងពូកែខាងរត់ការដឹកឈើជារៀងរាល់យប់ថ្ងៃនោះឥឡូវត្រូវអស់លក្ខសមត្ថកិច្ចខេត្តស្ទឹងត្រែងចាប់រថយន្តបានហើយត្រូវគេស្គាល់ឈ្មោះប៊ុល ហៅក្រៅ តាវែនតា ដែលហ៊ានទិញតំលៃឈើក្នុងតំលៃខ្ពស់ជាងគេនៅតំបន់ខាងលើ។សេចក្តីរាយការណ៏បន្តថាបច្ចុប្បន្ននេះនៅមានមេឈ្មួញជាច្រើននាក់ទៀតកំពុងដើរប្រមូលទិញឈើប្រភេទលេខ២តាមការកម្មង់ទុកនៅចំនុចខាងលើរៀងរាល់ថ្ងៃ។

ជាមួយគ្នានោះផងដែរមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបានប្រាប់ថារថយន្តសាំយ៉ុងដឹកក្តារគ្រឿងផ្ទះប្រភេទលេខ២ពេញៗ ត្រូវកម្លាំងសហការជាមួយកម្លាំងកងរាជអាវុធហត្ថចាប់បានភ្លាមៗទាំង៨គ្រឿងក្នុងនោះរថយន្តសាំយ៉ុង១គ្រឿងបានរត់គេចចូលក្នុងព្រៃទំលាក់ឈើចោលហើយបើកឡានរត់គេចបាត់ស្រមោល។ចំណែកឯឈើមានចំនួនប៉ុន្មានម៉ែត្រគូបនោះនៅមិនទាន់ដឹងថាមានចំនួនប៉ុន្មាននៅឡើយទេ។

រថយន្តសាំយ៉ុង៧គ្រឿងនិងឈើត្រូវបានកម្លាំងកងរាជអាវុធហត្ថនាំយកទៅទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដើម្បីចាត់តាមនិតិវិធីច្បាប់ ៕ ឡុង កាន់សំនៀង

 

Loading...