រថយន្តដឹកឈើរបស់មេឈ្មួញល្បីឈ្មោះប្រចាំស្រុកសៀមប៉ាងត្រូវបានបង្ក្រាបក្រោមកណ្តាប់ដៃអាវុធហត្ថខេត្ត

ខេត្តស្ទឹងត្រែងៈ រថយន្តសាំយ៉ុងដឹកឈើរបស់មេឈ្មួញជើងខ្លាំងប្រចាំស្រុកសៀមប៉ាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដេញចាប់បាន និងឃាត់ខ្លួនតៃកុងឡានម្នាក់គ្រាដែលដឹកជញ្ចូនឈើកាលពីម៉ោង១០និង៤០នាទីព្រឹកថ្ងៃ២៩ កក្កដា ២០១៧ ស្ថិតក្នុងចំនុចជិតផ្លូវចូលបក្សីមេគង្គក្នុងសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង។

សមត្ថកិច្ចអោយដឹងថា ជនសង្ស័យជាតៃកុងឡានដឹកឈើនោះសូដារ៉ាភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិកញ្ចាញគោកឃុំព្រែកមាសស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។

ប្រភពអោយដឹងថារថយន្តដឹកឈើនោះគឺរបស់ឈ្មោះណាក់ភេទប្រុសរស់នៅភូមិកញ្ចាញគោកហើយតែងតែដឹកឈើពីស្រុកសៀមប៉ាងចូលទៅលក់ក្នុងសិប្បកម្មក្នុងក្រុងស្ទឹងត្រែងជារៀងរាល់ថ្ងៃ។ប្រភពបន្តថាថ្ងៃនេះគឺជាថ្ងៃសយរបស់មេឈ្មួញនោះហើយមើលទៅទើបត្រូវអាវុធហត្ថបង្ក្រាបបានតែម្តង។

មន្ត្រីអាវុធហត្ថអោយដឹងថាឈើដែលបង្ក្រាបបាននោះមានចំនួន២៦ដុំដែលមានមុខកាត់១២ឡើងទៅប្រវែង២មែត្រ។ បច្ចុប្បន្នឈើប្រណិតត្រូវបានកម្លាំងកងរាជអាវុធហត្ថប្រគល់ទៅជំនាញរដ្ឋបាលព្រៃឈើហើយរថយន្តត្រូវរក្សាទុកក្នុងទីបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង។

គួរបញ្ចាក់ថាមេឈ្មួញជនជាតិយួននិងខ្មែរជាច្រើននាក់បច្ចុប្បន្នបានចូលទិញឈើក្នុងស្រុកសៀមប៉ាងហើយគេមិនទាន់ឃើញគណៈបញ្ចាឯកភាពស្រុកចេញចុះបង្ក្រាបឡើយសង្ស័យតែទទួលបានលាភសក្ការៈពីក្រុមឈ្មួញនោះរួចបណ្តែតបណ្តោយអោយការកាប់បំផ្លាញព្រៃឈើនិងប្រើប្រាស់រូបភាពបន្លំដឹកជញ្ជូនឈើបានដោយរលូន៕

Loading...