រថយន្តដឹកឈើអាប្រភេទលេខ២មួយគ្រឿងផ្ទុកឈើពេញប្រៀបត្រូវកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបបាន

ខេត្តស្ទឹងត្រែង៖ រថយន្តកូរ៉េម៉ាកហ៊ីយ៉ាន់ដាយចំណុះ៥តោន កែច្នៃឡើងចំណុះ៨តោន១គ្រឿងផ្ទុកឈើអាប្រភេទលេខ២ពេញលើទ្រុងរថយន្តត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងចុះដាក់កម្លាំងតាមដានរួចរាយការណ៏ជូនព្រះរាជអាជ្ញាក្រោយសង្ស័យថារថយន្តនោះបានដឹកជញ្ជូនឈើគ្មានលិខិតច្បាប់អនុញ្ញាតិត្រឹមត្រូវ។

ការចុះបង្ក្រាបរថយន្តផ្ទុកឈើអាប្រភេទលេខ២ខាងលើត្រូវគេរាយការណ៏ថា បានធ្វើឡើងកាលពីយប់វេលាម៉ោង២១និង៣០នាទីថ្ងៃទី៤ខែធ្នូឆ្នាំ២០១៧ស្ថិតនៅចំនុចទួលចំបក់ក្នុងភូមិឆ្វាំងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

មន្ត្រីកងរាជអាវុធហត្ថអោយដឹងថារថយន្តខាងលើស្ថិតក្រោយការសង្ស័យដោយបានប្រមូលឈើអាប្រភេទលេខ២នៅតំបន់នាៗក្នុងមូលដ្ឋានឃុំសំអាងស្រុកថាឡាបរិវ៉ាត់នាំចេញទៅកាន់ទីផ្សារខាងក្រៅខេត្ត។មន្ត្រីដដែលបានបន្តថារថយន្តខាងលើតែងព្យាយាមដឹកជញ្ជូនឈើប្រភេទលេខ២ជាញឹកញាប់ដោយពុំមានការត្រួតពិនិត្យពីស្ថាប័នជំនាញណាមួយឡើយ។ហើយក្រោយការតាមដានពីសកម្មភាពនៅយប់ក្នុងថ្ងៃកើតហេតុកម្លាំងកងរាជអាវុធហត្ថស្រុក និងខេត្តបានឃាត់សាកសួររកលិខិតអនុញ្ញាតិតែដោយសារពុំមានឯកសារបញ្ជាក់ស្តីពីការអនុញ្ញាតិដឹកជញ្ជូនផលអនុផលព្រៃឈើនិងផលអនុផលព្រៃឈើគ្មានប្រភពដើមច្បាស់លាស់កម្លាំងកងរាជអាវុធហត្ថបានរាយការណ៍និងស្នើដល់ព្រះរាជអាជ្ញានាំយកមករក្សាទុកនៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តរង់ចាំការត្រួតពិនិត្យដោយជំនាញរដ្ឋបាលព្រៃឈើនៅរសៀលថ្ងៃទី៥ខែធ្នូឆ្នាំ២០១៧នេះ។ មន្រ្តីអាវុធហត្ថបានបន្តអោយដឹងថាវត្ថុតាងដែលកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបាននោះមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៍សពាក់ផ្លាកលេខ៣B.៣៧៦៩ចំណុះ៥តោនកែច្នៃឡើងចំណុះ៨តោននិងឈើអាប្រភេទលេខ២ពេញលើទ្រុងរថយន្ត។

សេចក្តីរាយការណ៏មួយទៀតអោយដឹងថារថយន្តសាំយ៉ុងដឹកឈើអាប្រភេទលេខ២មិនក្រោមពី២០គ្រឿងនោះទេ ដែលចេញពីក្នុងទឹកដីស្រុកថាបរិវ៉ាត់ជារៀងរាល់យប់ហើយគេសង្គេតឃើញពុំមានជំនាញរដ្ឋបាលព្រៃឈើថ្នាក់ស្រុកឬខេត្តចុះទៅបង្ក្រាបម្តងណាឡើយដោយគេសង្ស័យថាបានបើកភ្លើងខៀវក្រោមការឃុបឃិតគ្នារវាងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើថ្នាក់មូលដ្ឋានស្រុកបើកដៃអោយក្រុមឈ្មួញធ្វើសកម្មភាពតាមតែអំពើចិត្ត។

ជាមួយគ្នានោះផងដែរសកម្មភាពដឹកជញ្ជូនបទល្មើសផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតិចេញទឹកស្រុកថាឡាបរិវ៉ាត់ឬបទល្មើសឆ្លងកាត់គេនៅមិនទាន់ឃើញមានចំណាត់ការបង្រ្កាបណាមួយពីអភិបាលស្រុកលោកសន សារឿន ដែលទើបនិងប្រកាសកាន់តំណែងថ្មីក្នុងស្រុកថាឡាបរិវ៉ាត់កាលពីពេលកន្លងទៅនេះឡើយស្របពេលដែលគេឃើញមានមន្ត្រីសមត្ថកិច្ចជាច្រើននៅតាមដងផ្លូវជាតិលេខ៩រហូតមកដល់គល់ស្ពានមេគង្គខេត្តស្ទឹងត្រែងមិនបង្ក្រាបបទល្មើសជាក់ស្តែងបែរជាបណ្តែតបណ្តោយអោយសកម្មភាពបទល្មើសដឹកជញ្ជូនបានដោយរលូនយ៉ាងដូច្នេះ។ពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែងបានសំដែងការព្រួយបារម្ភពីករណីគ្រោះថ្នាក់ចរាចរណ៏ដែលកើតឡើងក្នុងរង្វង់ដៃក្រុមឈ្មួញបើករថយន្តដឹកឈើដូចក្បួនដង្ហែរកឋិនបិទផ្លូវមិនអោយអ្នកដំណើរលើដងផ្លូវដូចគ្នាធ្វើដំណើរឡើយជាពិសេសនោះគឺករណីគ្រោះថ្នាក់ចរារចរណ៏ដែលបង្កឡើងដោយក្បួនរថយន្តសាំយ៉ុងដឹកឈើកើតឡើងជារឿយៗនៅក្នុងទឹកដីនៃខេត្តស្ទឹងត្រែង។ ពលរដ្ឋក៏បានសំណូមពរទៅកាន់អាជ្ញាធរមូលដ្ឋានដែលមានលោកអភិបាលខេត្តស្ទឹងត្រែងសូមមេត្តាចាត់វិធានការទៅលើបទល្មើសព្រៃឈើដែលកើតមានឡើងក្នុងមូលដ្ឋានស្រុកថាឡាបរិវ៉ាត់ជារៀងរាល់យប់ថ្ងៃក្រោមក្រសែភ្នែករបស់មន្ត្រីថ្នាក់ក្រោមបើកដៃអោយក្រុមឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើខុសច្បាប់យ៉ាងអណាធិបតេយ្យ ៕ ឡុងកាន់សំនៀង

Loading...