រថយន្តដឹកដីកៀបបុរសម្នាក់ស្លាប់ភ្លាមគួរឲ្យរន្ធត់

ខេត្តកោះកុង​៖ បុរសជា​តៃកុង​រថយន្ត​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោ​ច​អាធ័ម​នៅក្នុង​កាប៊ីន ក្រោយពេល​រថយន្ត​បាន​រអិល​ទៅបុក​ផ្ទប់​នឹង​តួរ​រថយន្ត​បែន​១​គ្រឿង​ទៀត​។

ហេតុការណ៍នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០និង៣០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ការដ្ឋាន​កាយ​ដី​មួយកន្លែង ស្ថិតក្នុង​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង ។​

ប្រភពឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ណុប រ៉ូ (​ហៅ​ម៉ៅ​) អាយុ​២៥​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​បើករថយន្ត​ដឹក​ដី ចំណែក​រថយន្ត​កើតហេតុ​ម៉ាក​ហ៊ុយ សូរ កង់​១០ ស្លាក​លេខ ព្រះសីហនុ ៣A.១៥៤៦​ ។​

ប្រភពពីសាក្សី​ឃើញ​ហេតុការណ៍​បាន​រៀបរាប់ថា មុន​កើតហេតុ​នៅពេល​អា​អិ​ច​កំពុង​កាយ​ដី​ដា​ក់លើ​បែន​រថយន្ត ស្រាប់តែ​រថយន្ត​បាន​រអិល​ទៅមុខ នៅពេលនោះ​ជនរងគ្រោះ​បាន​រត់​ឡើងទៅ​ជាន់​ហ្វ្រាំង​ប៉ុ​ឪ​ន្តែ​ជាន់​មិន​ស៊ី ធ្វើ​ឲ្យ​រថយន្ត​រអិល​ទៅបុក​ផ្ទប់​នឹង​រថយន្ត​បែន​១​គ្រឿង​ទៀត បណ្តាល​ឲ្យ​គៀប​ជនរងគ្រោះ​រហូត​បាត់បង់ជីវិត ។​

បច្ចុប្បន្ន សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ជួយ​គាស់​ចេញពី​ក្នុង​រថយន្ត ធ្វើ​កោសល្យ​វិ​ច្ច័​យ​ប្រគល់ជូន​សាច់​ញ្ញា​ត្តិ​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី៕

Loading...