រថយន្តដឹកថ្មបុកជាមួយរថយន្តក្រុងដឹកអ្នកដំណើរ ស្លាប់មនុស្ស០៣នាក់និងរងបួសធ្ងន់០៤នាក់នៅស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចររថយន្តដឹកថ្មបុករថយន្តក្រងបណ្តាលឲ្យស្លាប់អ្នករួមតំណើ៣នាក់និងរងរបួសធ្ងន់០៤នាក់នៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១០៥និង១០៦ស្ថិតក្នុងភូមិទី៦ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង១និង១៥នាទីថ្ងៃទី៣០ខែធ្នូឆ្នាំ២០២០។

លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកFUSO ពណ៌ខៀវ ពាក់ផ្លាកលេខខេមរភូមិន្ទ០១ 3-2869 សណ្ដោងសឺមីរ៉ឺម៉ក ពណ៌លឿង_ក្រហម ពាក់ស្លាកលេខខេមរភូមិន្ទ០១ 4A-2869 ។
អ្នកបើកបរឈ្មោះ ចាន់ ទី ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

បើកបរពីលិចទៅកើត លុះដល់ចំណុចខាងលើបានរេចង្កូតទៅកៀររថយន្តមួយគ្រឿង ម៉ាក KIA ពណ៌លឿង ពាក់ស្លាកលេខសៀមរាប 3A-1240 (ប្រភេទរថយន្តក្រុង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនិងអាស័យដ្ឋាន(ចុះរត់គេចខ្លួនបាត់)។
ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់មនុស្សប្រុសស្រី៣នាក់ (អ្នករួមដំណើរក្នុងរថយន្តក្រុង។

លោកបន្តថា ជនរងគ្រោះទី០១.មានឈ្មោះ ផេន ណារ៉ា ភេទស្រីអាយុ២២ឆ្នាំរស់នៅភូមិស្រែប្រាំ ឃុំត្រពាំងស្រុកស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ
ទី០២.មានឈ្មោះ ជា ស្រស់ ភេទស្រីអាយុ២៦ឆ្នាំរស់នៅភូមិសែនអភិវឌ្ឃ១ឃុំ ទីពរ ស្រុកសន្ទុក ខេត្តកំពង់ធំ.
និងទី០៣.មានឈ្មោះ ហេង វណ្ណះ ភេទប្រុសអាយុ៤៥ឆ្នាំរស់នៅភូមិទី១សង្កាត់ដងទង់ក្រុងខេមះភូមិន្ទ ខេត្តកោះកុងទាំង៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដែនអ្នកតំណើក្នុងរថយន្តក្រុង។

លោកស្នងការបានបន្តថាចំណែកអ្នករងរបួសធ្ងន់ទាំង៣នាក់បានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។
សពជនរងគ្រោះទាំង៣នាក់បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
វត្ថុតាងរថយន្តទាំងគ្រឿងបានស្ទួចនិងអូសយកមករក្សាទុកនៅអធិការដ្ឋានរងចាំដោះស្រាយនៅក្រោយ៕

Loading...